រីឯអ៊ីស-បូសែតទ្រង់មានមេទ័ព២នាក់ ១ឈ្មោះប្អាណា ហើយ១ទៀតឈ្មោះរេកាប ទាំង២នោះជាកូនរីម៉ូន ដែលជាពួកប្អៀរ៉ុត ក្នុងពូជអំបូរបេនយ៉ាមីន ដ្បិតស្រុកប្អៀរ៉ុត ក៏រាប់ទុកជារបស់ផងពួកបេនយ៉ាមីនដែរ
នេហេមា 3:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទ្វារសំរាមនោះ គឺម៉ាលគា កូនរេកាប ជានាយដំរួតឃុំបេត-ហាកេរែមបានជួសជុល គាត់បានសង់ទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ នឹងរនុកឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម៉ាលគា កូនរបស់រេកាប ជាមេដឹកនាំលើសង្កាត់បេត-ហាកេរែម បានជួសជុលទ្វារសំរាម។ គាត់បានសង់ទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ាល់គាជាកូនរបស់លោករេកាប និងជាចៅហ្វាយស្រុកបេតហាកេរែម ជាអ្នកជួសជុលទ្វារសំរាម។ គាត់បានសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ អាល់គីតាប លោកម៉ាល់គាជាកូនរបស់លោករេកាប និងជាចៅហ្វាយស្រុកបេតហាកេរែម ជាអ្នកជួសជុលទ្វារសំរាម។ គាត់បានសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ |
រីឯអ៊ីស-បូសែតទ្រង់មានមេទ័ព២នាក់ ១ឈ្មោះប្អាណា ហើយ១ទៀតឈ្មោះរេកាប ទាំង២នោះជាកូនរីម៉ូន ដែលជាពួកប្អៀរ៉ុត ក្នុងពូជអំបូរបេនយ៉ាមីន ដ្បិតស្រុកប្អៀរ៉ុត ក៏រាប់ទុកជារបស់ផងពួកបេនយ៉ាមីនដែរ
កាលយេហ៊ូវបានចេញពីទីនោះទៅ នោះក៏ប្រទះនឹងយ៉ូណាដាប ជាកូនរេកាប ដែលដើរមកពីខាងមុខ លោកក៏គំនាប់គាត់សួរថា តើចិត្តអ្នកស្មោះត្រង់ ដូចជាខ្ញុំដែលស្មោះត្រង់ចំពោះអ្នកឬទេ យ៉ូណាដាបឆ្លើយតបថាស្មោះត្រង់ពិត លោកក៏ថា បើដូច្នេះ ចូរហុចដៃមក អ្នកនោះក៏ហុចដៃទៅ ហើយលោកចាប់ទទួលឲ្យឡើងជិះលើរថជាមួយគ្នា
គ្រានោះ ខ្ញុំបាននាំពួកអ្នកជាប្រធាន ក្នុងពួកយូដាឡើងទៅលើកំផែង ក៏ដំរូវឲ្យមាន២ពួកធំៗ ដែលពោលពាក្យអរព្រះគុណ ហើយដង្ហែគ្នា ពួក១ទៅខាងស្តាំនៅលើកំផែង ដំរង់ទៅឯទ្វារចាក់សំរាម
ខ្ញុំបានចេញទៅទាំងយប់ តាមទ្វារច្រកភ្នំ ដំរង់ទៅឯអណ្តូងនាគ ដល់ទ្វារសំរាម ពិនិត្យមើលកំផែងក្រុងយេរូសាឡិម ដែលបាក់បែក នឹងទ្វារទាំងប៉ុន្មានដែលឆេះហើយ
បន្ទាប់នឹងគេ មានរេផាយ៉ា ជាកូនហ៊ើរ ដែលជានាយដំរួតលើស្រុកយេរូសាឡិម១ចំហៀង គាត់បានជួសជុល
ឱពួកកូនចៅបេនយ៉ាមីនអើយ ចូររត់ទៅចុះ ចូរចេញពីក្រុងយេរូសាឡិមទៅ ហើយផ្លុំត្រែនៅត្រង់ត្កូអា ត្រូវឲ្យដុតភ្លើង ទុកជាទីសំគាល់ នៅត្រង់បេត-ហាកេរែមដែរ ពីព្រោះមានសេចក្ដីអាក្រក់ បានចេញពីទិសខាងជើងមក ព្រមទាំងការបំផ្លាញយ៉ាងធំផង