ឯប្រពន្ធគាត់ ដែលជាសាសន៍យូដា នាងបង្កើតយេរេឌជាអ្នកតាំងក្រុងកេដោរ នឹងហេប៊ើរ ជាអ្នកតាំងក្រុងសូគរ ហើយយេគូធាល ជាអ្នកតាំងក្រុងសាណូអា នេះសុទ្ធតែជាកូនរបស់ប៊ីធា បុត្រីផារ៉ោន ដែលយេរេឌបានយកធ្វើជាប្រពន្ធ
នេហេមា 3:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទ្វារច្រកភ្នំ គឺហានូន នឹងពួកស្រុកសាណូអាបានជួសជុល គេបានសង់ទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ នឹងរនុកឡើង ក៏ធ្វើកំផែង១ពាន់ហត្ថ រហូតដល់ទ្វារសំរាមទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហានូន និងអ្នកស្រុកសាណូអា បានជួសជុលទ្វារជ្រលងភ្នំ។ គេបានសង់ទ្វារនោះ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក ក៏បានជួសជុលកំផែងប្រវែងមួយពាន់ហត្ថ រហូតដល់ទ្វារសំរាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហានូន និងអ្នកស្រុកសាណូអា នាំគ្នាជួសជុលទ្វារជ្រលងភ្នំ។ ពួកគេសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ ពួកគេបានសង់កំពែងក្រុងប្រវែងមួយពាន់ហត្ថ រហូតដល់ទ្វារសំរាម។ អាល់គីតាប លោកហានូន និងអ្នកស្រុកសាណូអា នាំគ្នាជួសជុលទ្វារជ្រលងភ្នំ។ ពួកគេសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ ពួកគេបានសង់កំពែងក្រុងប្រវែងមួយពាន់ហត្ថ រហូតដល់ទ្វារសំរាម។ |
ឯប្រពន្ធគាត់ ដែលជាសាសន៍យូដា នាងបង្កើតយេរេឌជាអ្នកតាំងក្រុងកេដោរ នឹងហេប៊ើរ ជាអ្នកតាំងក្រុងសូគរ ហើយយេគូធាល ជាអ្នកតាំងក្រុងសាណូអា នេះសុទ្ធតែជាកូនរបស់ប៊ីធា បុត្រីផារ៉ោន ដែលយេរេឌបានយកធ្វើជាប្រពន្ធ
មួយទៀតអូសៀសទ្រង់សង់ប៉ម នៅក្រុងយេរូសាឡិម ត្រង់ទ្វារជ្រុង ទ្វារច្រកភ្នំ ហើយនៅត្រង់រំពត់កំផែង ព្រមទាំងធ្វើឲ្យមាំមួនណាស់
សាណូអា អាឌូឡាម នឹងតំបន់នៃក្រុងទាំងនោះ ឡាគីស នឹងស្រែចំការនៅជុំវិញ អាសេកា នឹងតំបន់នៅជុំវិញ ដូច្នេះ គេបានតាំងទីលំនៅ ចាប់តាំងពីបៀរ-សេបា រហូតដល់ច្រកភ្នំហ៊ីនណំម
ខ្ញុំបានចេញទៅទាំងយប់ តាមទ្វារច្រកភ្នំ ដំរង់ទៅឯអណ្តូងនាគ ដល់ទ្វារសំរាម ពិនិត្យមើលកំផែងក្រុងយេរូសាឡិម ដែលបាក់បែក នឹងទ្វារទាំងប៉ុន្មានដែលឆេះហើយ
ដូច្នេះ ខ្ញុំក៏ឡើងទៅតាមជ្រោះទឹក បានពិនិត្យមើលកំផែងទាំងយប់ រួចវិលទៅចូលតាមទ្វារច្រកភ្នំ យ៉ាងនោះបានដល់ផ្ទះវិញ