រីឯអ័ហាប់ គ្មានអ្នកណាមួយឲ្យដូចទ្រង់ ដែលបានលក់ខ្លួនឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដែលយេសិបិល ជាភរិយាបានញុះញង់នោះទេ
នេហេមា 13:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើសាឡូម៉ូន ជាស្តេចសាសន៍អ៊ីស្រាអែល មិនបានធ្វើបាប ដោយអំពើយ៉ាងនោះឯងទេឬអី នៅក្នុងអស់ទាំងសាសន៍ដទៃ គ្មានស្តេចណា១ដូចទ្រង់ឡើយ ហើយព្រះនៃទ្រង់ក៏បានស្រឡាញ់ទ្រង់ ព្រមទាំងតាំងឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូលផង ប៉ុន្តែស្ត្រីសាសន៍ដទៃបាននាំឲ្យទ្រង់ធ្វើបាបដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះបាទសាឡូម៉ូន ជាស្តេចអ៊ីស្រាអែល មិនបានប្រព្រឹត្តអំពើបាប ដោយសារតែស្ត្រីសាសន៍ដទៃទេឬ? ក្នុងចំណោមសាសន៍ជាច្រើន គ្មានស្តេចណាមួយដូចព្រះបាទសាឡូម៉ូនឡើយ ព្រះរបស់ទ្រង់បានស្រឡាញ់ទ្រង់ ព្រះបានតាំងទ្រង់ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃបានអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះតែបញ្ហានេះហើយដែលព្រះបាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល បានប្រព្រឹត្តអំពើបាប។ ក្នុងចំណោមស្ដេចរបស់ជាតិសាសន៍ទាំងអស់ គ្មានស្ដេចណាមួយដូចព្រះបាទសាឡូម៉ូនទេ។ ព្រះជាម្ចាស់ស្រឡាញ់ព្រះបាទសាឡូម៉ូន ព្រះអង្គបានតែងតាំងស្ដេចឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។ អាល់គីតាប ព្រោះតែបញ្ហានេះហើយដែលស្តេចស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែល បានប្រព្រឹត្តអំពើបាប។ ក្នុងចំណោមស្តេចរបស់ជាតិសាសន៍ទាំងអស់ គ្មានស្តេចណាមួយដូចស្តេចស៊ូឡៃម៉ានទេ។ អុលឡោះជាម្ចាស់ស្រឡាញ់ស្តេចស៊ូឡៃម៉ាន ទ្រង់បានតែងតាំងគាត់ឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃអូសទាញគាត់ឲ្យប្រព្រឹត្តអំពើបាប។ |
រីឯអ័ហាប់ គ្មានអ្នកណាមួយឲ្យដូចទ្រង់ ដែលបានលក់ខ្លួនឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដែលយេសិបិល ជាភរិយាបានញុះញង់នោះទេ
ដូច្នេះ អញបានធ្វើតាមពាក្យឯងហើយ មើល អញបានឲ្យឯងមានចិត្តប្រកបដោយប្រាជ្ញា នឹងយោបល់ ដល់ម៉្លេះបានជាមុនឯងឥតមានអ្នកណាឲ្យដូចឯងឡើយ ហើយក្រោយឯង ក៏នឹងគ្មានអ្នកណាមួយកើតឡើងឲ្យដូចឯងដែរ
អញក៏បានឲ្យសេចក្ដីដែលឯងមិនបានសូមផង គឺទាំងទ្រព្យសម្បត្តិ នឹងកេរ្តិ៍ឈ្មោះ ដល់ម៉្លេះបានជាក្នុងពួកស្តេចទាំងប៉ុន្មាននឹងគ្មានអ្នកណាមួយដូចឯង ដរាបដល់គ្រប់១ជីវិតឯងឡើយ
ដូច្នេះ អញឲ្យឯងមានប្រាជ្ញា នឹងយោបល់ហើយ ថែមទាំងឲ្យមានទ្រព្យសម្បត្តិ ធនធាន នឹងកិត្តិយសទៀតផង ដល់ម៉្លេះបានជាមុនឯង មិនដែលមានស្តេចណា បានយ៉ាងនោះឡើយ ហើយក្រោយឯងទៅមុខទៀត ក៏មិនមានដែរ
ដូច្នេះ ស្តេចសាឡូម៉ូនទ្រង់មានព្រះរាជទ្រព្យ នឹងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី
យើងក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ