Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 13:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ដូច្នេះ តើ​គួរ​ឲ្យ​យើង​ស្តាប់​តាម​អ្នក​រាល់​គ្នា នឹង​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ជា​ធំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​រំលង​នឹង​ព្រះ​នៃ​យើង ដោយ​យក​ប្រពន្ធ ជា​សាសន៍​ដទៃ​ឬ​អី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ស្តាប់​តាម​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​អំពើ​អា‌ក្រក់​យ៉ាង​ធ្ងន់ ហើយ​ប្រព្រឹត្ត​រំលង​នឹង​ព្រះ​នៃ​យើង ដោយ​រៀប​ការ​នឹង​ស្ដ្រី​សាសន៍​ដទៃ​ដូច្នេះ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ដូច្នេះ យើង​មិន​ចង់​ឮ​ដំណឹង​ថា អ្នក​រាល់​គ្នា​ផ្ទាល់​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ ហើយ​ក្បត់​នឹង​ព្រះ​នៃ​យើង ដោយ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​ឡើយ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ដូច្នេះ យើង​មិន​ចង់​ឮ​ដំណឹង​ថា អ្នក​រាល់​គ្នា​ផ្ទាល់​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ ហើយ​ក្បត់​នឹង​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​ឡើយ»។

សូមមើលជំពូក ចម្លង




នេហេមា 13:27
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​សេកានា កូន​យេហ៊ី‌អែល ជា​កូន​ចៅ​អេឡាំ គាត់​និយាយ​ទៅ​អែសរ៉ា​ថា យើង​រាល់​គ្នា​បាន​រំលង​ទាស់​នឹង​ព្រះ​នៃ​យើង​ខ្ញុំ​ហើយ ដោយ​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ ជា​ពួក​ស្រី​នៅ​ស្រុក​នេះ ប៉ុន្តែ នៅ​មាន​ទី​សង្ឃឹម​ដល់​ពួក​អ៊ីស្រាអែល ពី​ដំណើរ​នេះ​ដែរ


ឥឡូវ​នេះ តើ​យើង​ខ្ញុំ​នឹង​វិល​ទៅ ប្រព្រឹត្ត​រំលង​ក្រិត្យ‌ក្រម​របស់​ទ្រង់​ទៀត ដោយ​ភ្ជាប់​ញាតិ​នឹង​ពួក​សាសន៍​នោះ​ឯង ដែល​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ​ឬ​អី បើ​ធ្វើ​ដូច្នោះ តើ​ទ្រង់​មិន​មាន​សេចក្ដី​ក្រោធ​ដល់​យើង​ខ្ញុំ ដរាប​ដល់​ទ្រង់​បាន​បំផ្លាញ​អស់​រលីង​ទេ​ឬ​អី ឥត​ឲ្យ​មាន​សំណល់​សល់ ឬ​អ្នក​ណា​ឲ្យ​បាន​រួច​ឡើយ


ហើយ​បើ​សាសន៍​ដទៃ ដែល​នៅ​ក្នុង​ស្រុក គេ​យក​ទំនិញ ឬ​ស្រូវ​អង្ករ​អ្វី​មក​លក់ នៅ​ថ្ងៃ​ឈប់​សំរាក នោះ​យើង​មិន​ព្រម​ទិញ​ពី​គេ​នៅ​ថ្ងៃ​នោះ ឬ​នៅ​ថ្ងៃ​បរិសុទ្ធ​ណា​ឡើយ ហើយ​ថាយើង​រាល់​គ្នា​នឹង​ផ្អាក​ទុក​ឆ្នាំ​ទី​៧ ព្រម​ទាំង​លើក​លែង​ទារ​បំណុល​ទាំង​អស់​ផង។


នៅ​គ្រា​នោះ ខ្ញុំ​ក៏​ឃើញ​ពួក​យូដា​ខ្លះ ដែល​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​អាសដូឌ អាំម៉ូន នឹង​ម៉ូអាប់


តើ​អ្នក​ណា​នឹង​ស្តាប់​តាម​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នេះ ដ្បិត​អ្នក​ដែល​ចុះ​ទៅ​ច្បាំង​បាន​ចំណែក​ប៉ុណ្ណា នោះ​អ្នក​ដែល​នៅ​ចាំ​អីវ៉ាន់ ក៏​ត្រូវ​បាន​ចំណែក​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​ឲ្យ​ស្មើៗ​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម