ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 13:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ខ្ញុំ​បាន​តវ៉ា​ដល់​ពួក​មេ​ថា ហេតុ​អ្វី​បាន​ជា​បោះ‌បង់​ចោល​ព្រះ‌វិហារ​នៃ​ព្រះ​ដូច្នេះ រួច​ខ្ញុំ​ក៏​ប្រមូល​ពួក​លេវី មក​តាំង​ទុក​នៅ​ដំណែង​របស់​គេ​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ខ្ញុំ​បាន​បន្ទោស​ពួក​មេ​គ្រប់​គ្រង​ថា៖ «ហេតុ​អ្វី​បាន​ជា​បោះ‌បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ​ដូច្នេះ?» ខ្ញុំ​ក៏​ប្រមូល​ពួក​លេវី ហើយ​ដាក់​ពួក​គេឲ្យ​បំ​ពេញ​តួនាទី​របស់​ខ្លួន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ស្ដី​បន្ទោស​ពួក​អ្នក​គ្រប់‌គ្រង​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​បោះ​បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ?»។ ខ្ញុំ​ក៏​ប្រមូល​ក្រុម​លេវី និង​ក្រុម​ចម្រៀង ឲ្យ​មក​បំពេញ​មុខងារ​របស់​ខ្លួន​វិញ។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ស្តី​បន្ទោស​ពួក​អ្នក​គ្រប់‌គ្រង​ថា «ហេតុ​អ្វី​បាន​ជា​អស់​លោក​បោះ​បង់​ចោល​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​ដូច្នេះ?»។ ខ្ញុំ​ក៏​ប្រមូល​ក្រុម​លេវី និង​ក្រុម​ចំរៀង ឲ្យ​មក​បំពេញ​មុខ‌ងារ​របស់​ខ្លួន​វិញ។

សូមមើលជំពូក



នេហេមា 13:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រាអែល ព្រម​ទាំង​ពួក​កូន​ចៅ​លេវី ត្រូវ​យក​ដង្វាយ​លើក​ចុះ​ឡើង ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង​មក​ដាក់​ក្នុង​បន្ទប់ ជា​កន្លែង​ដែល​ទុក​គ្រឿង​ប្រដាប់​របស់​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន ហើយ​ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ ពួក​ឆ្មាំ​ទ្វារ នឹង​ពួក​ចំរៀង​ក៏​នៅ​ទី​នោះ​ដែរ យើង​រាល់​គ្នា​មិន​ព្រម​បោះ‌បង់​ចោល​ព្រះ‌វិហារ របស់​ព្រះ​នៃ​យើង​ឡើយ។


នោះ​ខ្ញុំ​តវ៉ា​ដល់​ពួក​អ្នក​ធំ​នៃ​សាសន៍​យូដា​ថា ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​បង្អាប់​ដល់​ថ្ងៃ​ឈប់​សំរាក


ខ្ញុំ​ក៏​តវ៉ា​នឹង​គេ ព្រម​ទាំង​ដាក់​បណ្តាសា ក៏​វាយ​គេ​ខ្លះ ហើយ​បោច​សក់​គេ​ផង ខ្ញុំ​ចាប់​ឲ្យ​គេ​ស្បថ​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ ហើយ​ហាម​គេ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ឲ្យ​កូន​ស្រី​ទៅ​កូន​ប្រុស​របស់​គេ ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​ខ្លួន ឬ​សំរាប់​ខ្លួន​នោះ​ឡើយ


ព្រោះ​តែ​ខ្លាច​ចំពោះ​ហ្វូង​មនុស្ស ហើយ​សេចក្ដី​មើល‌ងាយ​របស់​គ្រួ​ផ្សេងៗ​បាន​នាំ​ឲ្យ​ខ្ញុំ​ភ័យ ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​នៅ​ស្ងៀម ឥត​ដែល​ចេញ​តាម​មាត់​ទ្វារ​សោះ


ពួក​អ្នក​ដែល​បោះ​បង់​ចោល​បញ្ញត្ត​ច្បាប់ គេ​រមែង​សរសើរ​មនុស្ស​អាក្រក់ តែ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​វិញ នោះ​តែង‌តែ​ត​តាំង​នឹង​គេ។


ដូច្នេះបាប​របស់​មនុស្ស​កំឡោះ​ទាំង​នោះ មាន​ទំងន់​ខ្លាំង​ណាស់នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​មើល‌ងាយ​ដល់​ដង្វាយ​នៃ​ព្រះ‌យេហូវ៉ា។