ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 12:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​លេវី នោះ​មាន​យេសួរ ប៊ីនុយ កាឌមាល សេរេ‌ប៊ីយ៉ា យូដា នឹង​ម៉ាថានា គឺ​លោក​នេះ នឹង​បង​ប្អូន​លោក ដែល​ត្រួត​លើ​ការ‌ងារ​អរ​ព្រះ‌គុណ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​លេវី​មាន យេសួរ ប៊ីនុយ កាឌ‌មាល សេរេ‌ប៊ីយ៉ា យូដា និង​ម៉ាថានា ដែល​រួម​ជាមួយ​បង‌ប្អូន​របស់​លោក ទទួល​ខុស​ត្រូវ​ខាង​ចម្រៀង​អរ​ព្រះ‌គុណ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​លេវី​មាន: លោក​យេសួរ លោក​ប៊ីនុយ លោក​កាឌ‌មាល លោក​សេរេ‌ប៊ីយ៉ា លោក​យូដា លោក​ម៉ាថា‌នា ដែល​ជា​អ្នក​ដឹក​នាំ​ចម្រៀង​សរសើរ​តម្កើង​រួម​ជា​មួយ​បងប្អូន​របស់​លោក។

សូមមើលជំពូក

អាល់គីតាប

ពួក​លេវី​មាន: លោក​យេសួរ លោក​ប៊ីនុយ លោក​កាឌ‌មាល លោក​សេរេ‌ប៊ីយ៉ា លោក​យូដា លោក​ម៉ាថា‌នា ដែល​ជា​អ្នក​ដឹក​នាំ​ចំរៀង​សរសើរ​តម្កើង​រួម​ជា​មួយ​បង​ប្អូន​របស់​លោក។

សូមមើលជំពូក



នេហេមា 12:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​អ្នក​ចំរៀង ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ពួក​ឪពុក​ក្នុង​ពួក​លេវី គេ​អាស្រ័យ​នៅ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន ហើយ​ក៏​ទំនេរ​ពី​ការ​ឯ​ទៀត ដ្បិត​គេ​ធ្វើ​ការ‌ងារ​របស់​គេ​ទាំង​យប់​ទាំង​ថ្ងៃ


ចំណែក​ពួក​លេវី នោះ​ក្នុង​ពួក​កូន​ចៅ​យេសួរ នឹង​កាឌមាល ខាង​វង្ស​របស់​ហូដាវា មាន​៧៤​នាក់


គ្រា​នោះ យេសួរ ជា​កូន​យ៉ូសា‌ដាក ហើយ​ពួក​សង្ឃ ជា​បង​ប្អូន​លោក នឹង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​បង​ប្អូន​របស់​លោក ក៏​នាំ​គ្នា​ស្អាង​អាសនា​នៃ​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​ឲ្យ​បាន​ថ្វាយ​ដង្វាយ​ដុត តាម​ដែល​បាន​កត់​ទុក​ក្នុង​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ


ហើយ​ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​សាប់ឌីៗ​ជា​កូន​អេសាភៗ​ជា​មេ​នាំ​គេ ក្នុង​ការ​អរ​ព្រះ‌គុណ​កំពុង​ដែល​អធិស្ឋាន នឹង​បាក‌ប៊ូគា ជា​អ្នក​បន្ទាប់​ក្នុង​ពួក​បង​ប្អូន​ខ្លួន ហើយ​អាប់ដា ជា​កូន​សាំមួរ ដែល​ជា​កូន​កាឡាលៗ​ជា​កូន​យេឌូថិន


ឯ​អ្នក​ដែល​ត្រួត​លើ​ពួក​លេវី នៅ​ក្រុង​យេរូ‌សាឡិម នោះ​គឺ​អ៊ូស៊ី ជា​កូន​បានី ដែល​ជា​កូន​ហាសាបយ៉ាៗ​ជា​កូន​ម៉ាថានាៗ​ជា​កូន​មីកា ក្នុង​ពួក​កូន​ចៅ​អេសាភ ដែល​ជា​ពួក​ចំរៀង ជា​អ្នក​ត្រួត‌ត្រា​លើ​កិច្ច‌ការ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ


ឯ​ពួក​មេ​ក្នុង​ពួក​លេវី នោះ​គឺ​ហាសាបយ៉ា សេរេ‌ប៊ីយ៉ា នឹង​យេសួរ ជា​កូន​កាឌមាល ហើយ​មាន​ពួក​បង​ប្អូន​គេ​ឈរ​ប្រទល់​មុខ​នឹង​គេ ដើម្បី​នឹង​សរសើរ ហើយ​អរ​ព្រះ‌គុណ ដោយ​ពួក ទល់​មុខ​គ្នា តាម​បង្គាប់​របស់​ដាវីឌ ជា​អ្នក​សំណប់​របស់​ព្រះ


សាលូវ អ័ម៉ុក ហ៊ីល‌គីយ៉ា នឹង​យេដាយ៉ា នោះ​សុទ្ធ​តែ​ជា​មេ​ពួក​សង្ឃ ហើយ​នឹង​បង​ប្អូន​គេ​នៅ​ក្នុង​គ្រា​យេសួរ។


ក៏​មាន​បាក‌ប៊ូគា នឹង​អ៊ូនី ជា​បង​ប្អូន​គេ ដែល​ឈរ​ប្រទល់​មុខ​នឹង​អ្នក​ទាំង​នោះ ក្នុង​ការ‌ងារ​របស់​គេ


ឯ​ពួក​លេវី ក្នុង​ពួក​កូន​ចៅ​យេសួរ នឹង​កាឌមាល​ខាង​វង្ស​របស់​ហូដាវា មាន​៧៤​នាក់


កូន​ចៅ​លេបាណា កូន​ចៅ​ហាកាបា កូន​ចៅ​សាល‌ម៉ាយ


ខណ​នោះ យេសួរ បានី កាឌមាល សេបានា ប៊ូននី សេរេ‌ប៊ីយ៉ា បានី នឹង​កេណានី ជា​ពួក​លេវី ក៏​ឈរ​លើ​ថ្នាក់​ជណ្តើរ បន្លឺ​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន។