Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 11:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឯ​អ្នក​ដែល​ត្រួត​លើ​ពួក​លេវី នៅ​ក្រុង​យេរូ‌សាឡិម នោះ​គឺ​អ៊ូស៊ី ជា​កូន​បានី ដែល​ជា​កូន​ហាសាបយ៉ាៗ​ជា​កូន​ម៉ាថានាៗ​ជា​កូន​មីកា ក្នុង​ពួក​កូន​ចៅ​អេសាភ ដែល​ជា​ពួក​ចំរៀង ជា​អ្នក​ត្រួត‌ត្រា​លើ​កិច្ច‌ការ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 អ្នក​ដែល​គ្រប់​គ្រង​លើ​ពួក​លេវី នៅ​ក្រុង​យេរូ‌សាឡិម គឺ​អ៊ូស៊ី ជា​កូន​បានី ដែល​ជា​កូន​ហា‌សាប‌យ៉ា ហា‌សាប‌យ៉ា​ជា​កូន​ម៉ាថានា ម៉ាថានា​ជា​កូន​មីកា ជា​ពូជ​ពង្ស​អេសាភ ដែល​ជា​ពួក​ចម្រៀង គេ​គ្រប់​គ្រង​លើ​កិច្ច​ការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 អធិការ​របស់​ក្រុម​លេវី នៅ​ក្រុង​យេរូ‌សាឡឹម គឺ​លោក​អ៊ូស៊ី ជា​កូន​របស់​លោក​បានី ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសាប‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថា‌នា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា ជា​កូន​ចៅ​របស់​លោក​អេសាភ។ ពួក​គេ​ជា​ក្រុម​តន្ដ្រី​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 អធិការ​របស់​ក្រុម​លេវី នៅ​ក្រុង​យេរូ‌សាឡឹម គឺ​លោក​អ៊ូស៊ី ជា​កូន​របស់​លោក​បានី ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសាប‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថា‌នា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា ជា​កូន​ចៅ​របស់​លោក​អេសាភ។ ពួក​គេ​ជា​ក្រុម​តន្ដ្រី​បម្រើ​ការ‌ងារ​ក្នុង​ដំណាក់​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង




នេហេមា 11:22
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​មភីបូសែត លោក​មាន​កូន​ប្រុស​១​ឈ្មោះ​មីកា ហើយ​អស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ស៊ីបា នោះ​សុទ្ធ​តែ​ជា​បាវ​បំរើ​របស់​មភីបូសែត​ទាំង​អស់


នឹង​ហាសាបយ៉ា ហើយ​មាន​យេសាយ៉ា ពី​ពួក​កូន​ចៅ​ម្រ៉ារី នឹង​បង​ប្អូន ហើយ​កូន​ចៅ ទាំង​អស់​រួម​គ្នា​២០​នាក់មក​ជា​មួយ


មីកា រេហុប ហាសាបយ៉ា


ហូឌា បានី នឹង​បេនីនូ។


សេរ៉ាយ៉ា ជា​កូន​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​មស៊ូឡាមៗ ជា​កូន​សាដុកៗ ជា​កូន​មេរ៉ាយ៉ូតៗ ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​មេ​ត្រួត​លើ​ព្រះ‌វិហារ​នៃ​ព្រះ


ហើយ​ពួក​បង​ប្អូន​គេ ជា​អ្នក​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន រួម​ទាំង​អស់​មាន​១២៨​នាក់ ឯ​អ្នក​ដែល​ត្រួត​លើ​គេ គឺ​សាប‌ឌាល ជា​កូន​កេដូ‌លីម។


ហើយ​យ៉ូអែល ជា​កូន​ស៊ីកគ្រី លោក​ជា​អ្នក​ត្រួត​លើ​គេ នឹង​យូដា​ជា​កូន​សេនួរ លោក​ជា​ភូឈួយ​នៃ​ទី​ក្រុង។


ហើយ​កូន​ចៅ​ពួក​សង្ឃ​ខ្លះ​ដែល​កាន់​ត្រែ គឺ​សាការី ជា​កូន​យ៉ូណា‌ថាន ដែល​ជា​កូន​សេម៉ាយ៉ាៗ​ជា​កូន​ម៉ាថានាៗ​ជា​កូន​មីកាយ៉ាៗ ជា​កូន​សាគើរៗ ជា​កូន​អេសាភ


ហើយ​ម្អាសេយ៉ា សេម៉ាយ៉ា អេលាសារ អ៊ូស៊ី យ៉ូហា‌ណាន ម៉ាលគា អេឡាំ នឹង​អេស៊ើរ​ដែរ ឯ​ពួក​ចំរៀង គេ​ក៏​ច្រៀង​ឡើង​ជា​ខ្លាំង តាម​យីស‌រ៉ាហ៊ា ដែល​នាំ​មុខ​គេ


ដ្បិត​កាល​ពី​ដើម​ក្នុង​គ្រា​ដាវីឌ នឹង​អេសាភ នោះ​មាន​មេ​លើ​ពួក​ចំរៀង ក៏​មាន​ទំនុក​ច្រៀង​សរសើរ​ដំកើង ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ


ហើយ​ខ្ញុំ​ក៏​តាំង​ឲ្យ​មាន​ពួក​អ្នក​ត្រួត​លើ​ឃ្លាំង​ទាំង​នោះ គឺ​សេលេមា​ដ៏​ជា​សង្ឃ ស្មៀន​សាដុក ហើយ​ពេដាយ៉ា ជា​ពួក​លេវី បន្ទាប់​មក​មាន​ហាណាន ជា​កូន​សាគើរ ដែល​ជា​កូន​ម៉ាថានា ដ្បិត​អ្នក​ទាំង​នោះ​បាន​រាប់​ជា​មនុស្ស​ស្មោះ‌ត្រង់ ហើយ​ការ‌ងារ​របស់​គេ គឺ​ជា​អ្នក​ចែក​ចំណែក​ដល់​បង​ប្អូន​ខ្លួន


បន្ទាប់​នឹង​គាត់​មាន​ពួក​លេវី គឺ​រេហ៊ូម ជា​កូន​របស់​បានី​បាន​ជួស‌ជុល ហើយ​បន្ទាប់​មក​ទៀត មាន​ហាសាបយ៉ា ជា​នាយ​ដំរួត​លើ​ឃុំ​កៃឡា​មួយ​ចំហៀងបាន​ជួស‌ជុល ជំនួស​ពួក​អ្នក​ស្រុក​គាត់


ឯ​យេសួរ បានី សេរេ‌ប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសា‌បាឌ ហាណាន ពេឡាយ៉ា នឹង​ពួក​លេវី គេ​ពន្យល់​ក្រិត្យ‌វិន័យ​ដល់​ពួក​ជន កំពុង​ដែល​ពួក​ជន​ឈរ​នឹង នៅ​កន្លែង​របស់​គេ


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ‌អម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ‌លោហិត​ព្រះ‌អង្គ​ទ្រង់​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម