គឺយ៉ាងនោះដែលបានរាប់សាសន៍អ៊ីស្រាអែលទាំងអស់ តាមពង្សាវតាររបស់គេ ហើយបានកត់ទុកក្នុងបញ្ជីរបស់ពួកស្តេចសាសន៍អ៊ីស្រាអែល រួចមក ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ដោយព្រោះអំពើរំលងរបស់គេ។
នេហេមា 11:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេរ៉ាយ៉ា ជាកូនហ៊ីលគីយ៉ា ដែលជាកូនមស៊ូឡាមៗ ជាកូនសាដុកៗ ជាកូនមេរ៉ាយ៉ូតៗ ជាកូនអ័ហ៊ីទូប ដែលជាមេត្រួតលើព្រះវិហារនៃព្រះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេរ៉ាយ៉ា ជាកូនហ៊ីលគីយ៉ា ដែលជាកូនមស៊ូឡាម មស៊ូឡាមជាកូនសាដុក សាដុកជាកូនមេរ៉ាយ៉ូត មេរ៉ាយ៉ូតជាកូនអ័ហ៊ីទូប ដែលជាមេគ្រប់គ្រងលើព្រះដំណាក់របស់ព្រះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសេរ៉ាយ៉ាជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាកូនរបស់លោកមស៊ូឡាម ដែលជាកូនរបស់លោកសាដុក ដែលជាកូនរបស់លោកមេរ៉ាយ៉ូត ដែលជាកូនរបស់លោកអហ៊ីទូប ដែលជាអ្នកដឹកនាំកិច្ចការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ អាល់គីតាប លោកសេរ៉ាយ៉ាជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាកូនរបស់លោកមស៊ូឡាម ដែលជាកូនរបស់លោកសាដុក ដែលជាកូនរបស់លោកមេរ៉ាយ៉ូត ដែលជាកូនរបស់លោកអហ៊ីទូប ដែលជាអ្នកដឹកនាំកិច្ចការក្នុងដំណាក់របស់អុលឡោះ។ |
គឺយ៉ាងនោះដែលបានរាប់សាសន៍អ៊ីស្រាអែលទាំងអស់ តាមពង្សាវតាររបស់គេ ហើយបានកត់ទុកក្នុងបញ្ជីរបស់ពួកស្តេចសាសន៍អ៊ីស្រាអែល រួចមក ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ដោយព្រោះអំពើរំលងរបស់គេ។
អ័សារា ជាកូនហ៊ីលគីយ៉ា ដែលជាកូនរបស់មស៊ូឡាមៗ ជាកូនសាដុកៗ ជាកូនមេរ៉ាយ៉ូតៗ ជាកូនអ័ហ៊ីទូប ដែលជាអ្នកត្រួតត្រាក្នុងព្រះវិហារនៃព្រះ
ហើយមើល អ័ម៉ារា ជាសំដេចសង្ឃ លោកត្រួតលើអ្នករាល់គ្នាក្នុងអស់ទាំងកិច្ចការខាងឯព្រះយេហូវ៉ា ហើយសេបាឌាជាកូនអ៊ីសម៉ាអែល លោកជាចៅហ្វាយលើពូជអំបូរយូដា ក្នុងគ្រប់ទាំងការខាងឯស្តេច ហើយពួកលេវីក៏នៅចំពោះអ្នករាល់គ្នាទុកជាអាជ្ញា ចូរធ្វើការដោយចិត្តក្លាហានចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅខាងណាដែលត្រឹមត្រូវផង។
រួចយេហ៊ីអែល អ័សាស៊ា ណាហាត់ អេសាអែល យេរីម៉ូត យ៉ូសាបាឌ អេសាល យីសម៉ាគា ម៉ាហាត នឹងបេណាយ៉ា គេសុទ្ធតែជាអ្នកត្រួតលើការនោះ នៅក្រោមអំណាចកូណានា នឹងស៊ីម៉ាយ ប្អូនលោក តាមបង្គាប់ស្តេចហេសេគា នឹងអ័សារា ជាអ្នកគ្រប់គ្រងនៅព្រះវិហារនៃព្រះ
ព្រមទាំងពួកបងប្អូនគេ ដែលធ្វើការនៅព្រះវិហារ ទាំងអស់មាន៨២២នាក់ ហើយមានអ័ដាយ៉ា ជាកូនយេរ៉ូហាំ ដែលជាកូនពេឡាលាៗ ជាកូនអាំស៊ីៗ ជាកូនសាការីៗ ជាកូនផាសហ៊ើរៗជាកូនម៉ាលគា
ឯអេលាសារ ជាកូនអើរ៉ុនដ៏ជាសង្ឃ លោកនឹងធ្វើជាមេ នៃពួកអ្នកដែលជាកំពូលលើពួកលេវីទាំងប៉ុន្មាន ត្រូវឲ្យលោកត្រួតត្រាលើគេ ឲ្យគេបានរក្សាទីបរិសុទ្ធដែលផ្ញើទុកនឹងគេ។
រួចវាទៅនិយាយនឹងពួកសង្គ្រាជ ហើយនឹងពួកមេទ័ពរក្សាព្រះវិហារ ពីបែបដែលនឹងបញ្ជូនទ្រង់ឲ្យដល់គេ
កាលមេទ័ពរក្សាព្រះវិហារ នឹងពួកសង្គ្រាជបានឮដូច្នោះ នោះក៏វល់ក្នុងចិត្តពីដំណើរពួកនោះ ដែលកើតជាយ៉ាងណា