ដ្បិតពួកលេវីទាំង៤នាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងារគេ ហើយក៏ត្រួតលើបន្ទប់ នឹងលើរបស់ថ្លៃវិសេសក្នុងព្រះវិហារនៃព្រះ
នេហេមា 10:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ក៏នៅជាមួយនឹងពួកកូនចៅលេវី ក្នុងកាលដែលគេទទួលយកដង្វាយ១ភាគក្នុង១០នោះដែរ រួចពួកលេវីត្រូវយក១ភាគក្នុង១០ ពីដង្វាយ១ភាគក្នុង១០នោះ មកឯព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃយើង ដាក់ក្នុងបន្ទប់ ជាឃ្លាំងនៃព្រះវិហារដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សង្ឃមួយរូប ដែលជាពូជពង្សរបស់លោកអើរ៉ុន នឹងនៅជាមួយពួកលេវី នៅពេលពួកលេវីទទួលយកតង្វាយមួយភាគក្នុងដប់នោះ ហើយពួកលេវីត្រូវយកមួយភាគក្នុងដប់ ពីតង្វាយមួយភាគក្នុងដប់នោះ ទៅឯព្រះដំណាក់របស់ព្រះយេហូវ៉ាជាព្រះនៃយើង ដាក់ក្នុងបន្ទប់ ជាឃ្លាំងនៃព្រះដំណាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលក្រុមលេវីនាំយកតង្វាយមួយភាគដប់ចូលមក បូជាចារ្យមួយរូបដែលជាពូជពង្សរបស់លោកអើរ៉ុន ត្រូវទៅជាមួយ ហើយទទួលយកមួយភាគដប់នៃតង្វាយមួយភាគដប់នោះ ទៅទុកក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះនៃយើង។ អាល់គីតាប ពេលក្រុមលេវីនាំយកជំនូនមួយភាគដប់ចូលមក អ៊ីមុាំមួយនាក់ដែលជាពូជពង្សរបស់ហារូន ត្រូវទៅជាមួយ ហើយទទួលយកមួយភាគដប់នៃជំនូនមួយភាគដប់នោះ ទៅទុកក្នុងឃ្លាំងនៃដំណាក់របស់អុលឡោះជាម្ចាស់នៃយើង។ |
ដ្បិតពួកលេវីទាំង៤នាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងារគេ ហើយក៏ត្រួតលើបន្ទប់ នឹងលើរបស់ថ្លៃវិសេសក្នុងព្រះវិហារនៃព្រះ
ហើយសំរាប់ដង្វាយឧសនៅវេលាកំណត់ នឹងសំរាប់ផលផ្លែដំបូងដែរ ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដើម្បីនឹងប្រោសឲ្យទូលបង្គំបានប្រកបដោយសេចក្ដីល្អផង។:៚
ហើយផលពីដី១ភាគក្នុង១០ ទោះបើជាផលដែលកើតពីដី ឬជាផ្លែឈើ នោះជារបស់ផងព្រះយេហូវ៉ា ហើយត្រូវតែបានទុកជាបរិសុទ្ធសំរាប់ទ្រង់
ហើយឯងនឹងបរិភោគអាហាររបស់ស្រុកនោះ នោះត្រូវឲ្យថ្វាយដង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា
នៅអស់ទាំងដំណឯងតទៅ នោះត្រូវយកម្សៅដែលលាយមុនដំបូងមក ថ្វាយជាដង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា។
ឯពួកកូនចៅលេវី នោះអញបានឲ្យអស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ ទុកជាមរដកដល់គេហើយ ដើម្បីឲ្យបានជាកំរៃនៃការងារដែលគេធ្វើ គឺជាក្រសួងការរបស់ត្រសាលជំនុំ
ដ្បិតអស់ទាំងដង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ដល់ព្រះយេហូវ៉ា ទុកជាដង្វាយលើកចុះឡើង នោះអញបានឲ្យដល់ពួកលេវីទុកជាមរដកហើយ ហេតុនោះបានជាអញបានប្រាប់គេថា គេគ្មានកេរអាករ្តិ៍នៅក្នុងពួកអ៊ីស្រាអែលទេ។
ត្រូវឲ្យឯងហូតយក១ភាគក្នុង១០ ពីផលដែលកើតពីស្រែចំការឯង រាល់តែឆ្នាំ ជាកុំខាន