និក្ខមនំ 8:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចម៉ូសេក៏ចេញពីផារ៉ោនទៅទូលអង្វរដល់ព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកម៉ូសេក៏ចាកចេញពីផារ៉ោន ហើយអធិស្ឋានដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។ អាល់គីតាប ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយទូរអាអង្វរអុលឡោះតាអាឡា។ |
ម៉ូសេនឹងអើរ៉ុនក៏ចេញពីផារ៉ោនទៅ រួចម៉ូសេបានអំពាវនាវដល់ព្រះយេហូវ៉ាអំពីរឿងកង្កែប ដែលទ្រង់បាននាំមកលើផារ៉ោននោះ
ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាម រុយក៏ថយចេញពីផារ៉ោន ពីពួកមហាតលិក ហើយពីរាស្ត្រទ្រង់ទៅ គ្មាននៅសល់១សោះ
ម៉ូសេក៏ចេញពីចំពោះផារ៉ោនទៅក្រៅទីក្រុង លើកដៃប្រទូលទៅព្រះយេហូវ៉ា នោះផ្គរលាន់ក៏ស្ងប់ស្ងាត់ ព្រឹលក៏បាត់ទៅ ហើយភ្លៀងក៏រាំង មិនធ្លាក់មកលើដីទៀត
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ ដ្បិតសេចក្ដីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់