Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 8:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ម៉ូសេ​នឹង​អើរ៉ុន​ក៏​ចេញ​ពី​ផារ៉ោន​ទៅ រួច​ម៉ូសេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អំពី​រឿង​កង្កែប ដែល​ទ្រង់​បាន​នាំ​មក​លើ​ផារ៉ោន​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ចេញ​ពី​ផារ៉ោន​ទៅ ហើយ​លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌យេហូវ៉ា​អំពី​រឿង​កង្កែប ដែល​ព្រះ‌អង្គ​បាន​នាំ​មក​លើ​ផារ៉ោន​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 បន្ទាប់​មក លោក​ម៉ូសេ និង​លោក​អើរ៉ុន​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ សូម​ព្រះអង្គ​ដក​កង្កែប​ដែល​ព្រះអង្គ​នាំ​មក​ធ្វើ​ទុក្ខ​ស្ដេច​ផារ៉ោន។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 បន្ទាប់​មក ម៉ូសា និង​ហារូន​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ម៉ូសា​ទូរអា​អង្វរអុលឡោះ‌តាអាឡា សូម​ដក​កង្កែប​ដែល​ទ្រង់​នាំ​មក​ធ្វើ​ទុក្ខ​ស្តេច​ហ្វៀរ៉អ៊ូន។

សូមមើលជំពូក ចម្លង




និក្ខមនំ 8:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​បន្ទូល នោះ​ក៏​មាន​រុយ​ទាំង​ហ្វូងៗ​មក ក៏​មាន​ចៃ​នៅ​គ្រប់​ក្នុង​ព្រំ​ស្រុក​គេ


លោក​ក៏​ថយ​ចេញ​ពី​ផារ៉ោន​ទៅ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា


នោះ​ម៉ូសេ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​សេចក្ដី​ក្រោធ​ក្តៅ​ឡើង​ទាស់​នឹង​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ ហើយ​ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ដូច្នេះ


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​សំរេច​តាម​ពាក្យ​ម៉ូសេ នោះ​កង្កែប​ក៏​ស្លាប់​អន្តរ‌ធាន​នៅ​ក្នុង​ផ្ទះ នឹង​ក្នុង​ភូមិ ហើយ​នៅ​ចំការ​ផង


រួច​ម៉ូសេ​ក៏​ចេញ​ពី​ផារ៉ោន​ទៅ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា


នោះ​ផារ៉ោន​ទ្រង់​ហៅ​ម៉ូសេ នឹង​អើរ៉ុន​មក​មាន​បន្ទូល​ថា សូម​ឲ្យ​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បន្ថយ​កង្កែប​ចេញ​ពី​អញ ហើយ​ពី​រាស្ត្រ​អញ​ទៅ នោះ​អញ​នឹង​ឲ្យ​ពួក​ឯង​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា


ម៉ូសេ​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន​ទៅ​ក្រៅ​ទី​ក្រុង លើក​ដៃ​ប្រទូល​ទៅ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ‌លាន់​ក៏​ស្ងប់‌ស្ងាត់ ព្រឹល​ក៏​បាត់​ទៅ ហើយ​ភ្លៀង​ក៏​រាំង មិន​ធ្លាក់​មក​លើ​ដី​ទៀត


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មួយ​ទៀត អញ​នឹង​បើក​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល បាន​សួរ​អញ​ពី​ដំណើរ​នោះ​ឯង ដើម្បី​ឲ្យ​អញ​បាន​សំរេច​ការ​នោះ​ដល់​គេ គឺ​អញ​នឹង​ឲ្យ​គេ​ចំរើន​គ្នា​ជា​ច្រើន​ឡើង ដូច​ជា​ហ្វូង​ចៀម


មួយ​ទៀត ចំណែក​ឯ​ខ្លួន​ខ្ញុំ​វិញ សូម​កុំ​ឲ្យ​ខ្ញុំ​ធ្វើ​បាប​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​លែង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា នោះ​ឡើយ គឺ​ខ្ញុំ​នឹង​បង្ហាត់​បង្រៀន​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​ចេះ​ប្រព្រឹត្ត​តាម​ផ្លូវ​ល្អ ហើយ​ទៀង​ត្រង់​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម