មានគេទូលដល់ស្តេចស្រុកអេស៊ីព្ទថា ពួកអ៊ីស្រាអែលបានរត់រួចទៅហើយ នោះផារ៉ោននឹងពួកមហាតលិកទ្រង់ក៏ប្រែគំនិតពីដំណើរគេឡើងវិញ ហើយពោលថា តើយើងបានធ្វើអ្វី នឹងឲ្យពួកអ៊ីស្រាអែលចេញទៅរួចពីការបំរើយើងដូច្នេះ
និក្ខមនំ 8:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលផារ៉ោនឃើញថាបានធូរស្បើយហើយ នោះទ្រង់តាំងព្រះទ័យរឹងទទឹងទៀត ហើយមិនព្រមស្តាប់តាមម៉ូសេនឹងអើរ៉ុនឡើយ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ កាលផារ៉ោនឃើញថាបានធូរស្បើយហើយ ស្ដេចក៏តាំងព្រះហឫទ័យរឹងទទឹងទៀត មិនព្រមស្តាប់លោកម៉ូសេ និងលោកអើរ៉ុនឡើយ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឃើញកង្កែបងាប់អស់ហើយនោះ ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។ អាល់គីតាប ពេលឃើញកង្កែបងាប់អស់ហើយនោះ ស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់។ |
មានគេទូលដល់ស្តេចស្រុកអេស៊ីព្ទថា ពួកអ៊ីស្រាអែលបានរត់រួចទៅហើយ នោះផារ៉ោននឹងពួកមហាតលិកទ្រង់ក៏ប្រែគំនិតពីដំណើរគេឡើងវិញ ហើយពោលថា តើយើងបានធ្វើអ្វី នឹងឲ្យពួកអ៊ីស្រាអែលចេញទៅរួចពីការបំរើយើងដូច្នេះ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា កាលណាឯងត្រឡប់ទៅដល់ស្រុកអេស៊ីព្ទហើយ នោះកុំឲ្យខាននឹងធ្វើអស់ទាំងការអស្ចារ្យ ដែលអញបានដាក់នៅដៃឯងនៅចំពោះមុខផារ៉ោនឡើយ តែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង នោះទ្រង់មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ
តែផារ៉ោននឹងមិនស្តាប់តាមឯងទេ រួចអញនឹងដាក់ដៃអញលើស្រុកអេស៊ីព្ទ ហើយនឹងនាំពួកកងរបស់អញ គឺជារាស្ត្រអញ ជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទទៅ ដោយការវិនិច្ឆ័យយ៉ាងធំ
រួចព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់អើរ៉ុនថា ចូរបងលើកដំបងវាយធូលីដីទៅ ដើម្បីឲ្យបានត្រឡប់ជាចៃនៅពេញក្នុងស្រុកអេស៊ីព្ទ
នោះផារ៉ោនទ្រង់មានបន្ទូលថា អញនឹងបើកឲ្យឯងរាល់គ្នា ចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃឯងនៅទីវាលរហាស្ថានបាន តែកុំឲ្យទៅឆ្ងាយពេក ចូរសូមអង្វរឲ្យអញផង
ម៉ូសេទូលតបថា មើល ទូលបង្គំនឹងចេញពីទ្រង់ទៅសូមអង្វរដល់ព្រះយេហូវ៉ាឲ្យរុយបានថយចេញពីទ្រង់ ពីពួកមហាតលិក ហើយពីរាស្ត្ររបស់ទ្រង់នៅពេលថ្ងៃស្អែក ប៉ុន្តែសូមកុំឲ្យតែទ្រង់បញ្ឆោតទៀត ដើម្បីនឹងឃាត់បណ្តាជនមិនឲ្យគេចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានោះឡើយ
ប៉ុន្តែផារ៉ោន ទ្រង់តាំងព្រះទ័យរឹងទទឹងឡើងវិញម្តងនេះទៀត គឺទ្រង់មិនព្រមបើកឲ្យបណ្តាជនចេញទៅឡើយ។
នោះផារ៉ោនទ្រង់ហៅម៉ូសេ នឹងអើរ៉ុនមកមានបន្ទូលថា សូមឲ្យអង្វរដល់ព្រះយេហូវ៉ា ឲ្យទ្រង់បន្ថយកង្កែបចេញពីអញ ហើយពីរាស្ត្រអញទៅ នោះអញនឹងឲ្យពួកឯងចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា
មនុស្សល្ងីល្ងើដែលចេះតែធ្វើអំពើចំកួតរបស់វាច្រំដែលទៀត នោះធៀបដូចជាឆ្កែដែលត្រឡប់ទៅស៊ីកំអួតវាវិញ
អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុង១រំពេច ទាល់បើជួយផង។
ចិត្តរបស់ពួកមនុស្សជាតិបានផ្តាច់ទៅ ឲ្យប្រព្រឹត្តតាមអំពើអាក្រក់ជានិច្ច ដោយព្រោះតែការធ្វើទោស ចំពោះអំពើអាក្រក់ មិនបានសំរេចជាយ៉ាងឆាប់
បើសិនជាធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្តសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ។
ឱអេប្រាអិមអើយ តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា ឱយូដាអើយ តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា ដ្បិតសេចក្ដីសប្បុរសរបស់ឯង នោះប្រៀបដូចជាពពកនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងបន្ទាន់
កំពុងដែលនៅមានសេចក្ដីថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលគ្រាបះបោរនោះឡើយ»
ដូចជាព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់
មនុស្សលោកក៏ត្រូវខ្លោចទៅ ដោយអំណាចក្តៅជាខ្លាំង តែគេមិនបានប្រែចិត្ត ដើម្បីនឹងលើកសរសើរដល់សិរីល្អនៃព្រះទេ គឺគេប្រមាថដល់ព្រះនាមព្រះ ដែលមានអំណាចលើសេចក្ដីវេទនាទាំងនោះវិញ។
រួចគោនោះក៏ចេញដំរង់តាមផ្លូវទៅឯបេត-សេមែស គឺទៅតាមថ្នល់តែ១នោះទាំងរោទ៍បណ្តើរ ឥតមានងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ ឯពួកមេនៃសាសន៍ភីលីស្ទីន គេក៏ដើរតាមរហូតដល់ព្រំស្រុកបេត-សេមែស
គេឆ្លើយថា បើអ្នករាល់គ្នាផ្ញើហឹបនៃព្រះ របស់សាសន៍អ៊ីស្រាអែលទៅវិញ នោះកុំឲ្យផ្ញើទៅដោយទទេឡើយ គឺត្រូវផ្ញើដង្វាយដោយព្រោះការរំលង ទៅឯព្រះរបស់គេផង នោះអ្នករាល់គ្នានឹងបានជាហើយ ក៏នឹងដឹងជាមានហេតុអ្វី ដែលនាំឲ្យព្រះហស្តនៃព្រះយេហូវ៉ា នៅជាប់នឹងអ្នករាល់គ្នាដូច្នេះដែរ
ហេតុអ្វីបានជាអ្នករាល់គ្នាតាំងចិត្តរឹងរូស ដូចជាពួកសាសន៍អេស៊ីព្ទ នឹងផារ៉ោនដូច្នេះ កាលក្រោយដែលទ្រង់បានធ្វើការអស្ចារ្យក្នុងពួកគេ នោះតើគេមិនបានបើកឲ្យពួកអ៊ីស្រាអែលចេញទៅបាត់ទេឬអី
ចាំមើល បើសិនជាវាឡើងតាមផ្លូវ ដែលនាំទៅឯបេត-សេមែស ក្នុងដែនស្រុករបស់គេ នោះគឺជាទ្រង់ហើយ ដែលបានធ្វើឲ្យយើងកើតមានសេចក្ដីអាក្រក់យ៉ាងធំនេះ តែបើមិនដូច្នោះ នោះយើងនឹងដឹងថា មិនមែនព្រះហស្តនៃទ្រង់ដែលបានវាយយើងទេ គឺជាគ្រោះរបស់យើងវិញ។