តែម៉ូសេប្រកែកថា មើល គេនឹងមិនជឿទូលបង្គំ ឬស្តាប់តាមទូលបង្គំទេ គេនឹងថា ព្រះយេហូវ៉ាទ្រង់មិនបានលេចមកឯអ្នកទេ
និក្ខមនំ 6:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែម៉ូសេទូលប្រកែកនៅចំពោះព្រះយេហូវ៉ាថា មើល ទូលបង្គំជាអ្នកមិនសូវចេះវោហារទេ ធ្វើដូចម្តេចឡើយឲ្យផារ៉ោនបានស្តាប់តាមទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «មើល៍ ទូលបង្គំជាអ្នកមិនសូវមានវោហារ ទេ ធ្វើដូចម្តេចឲ្យផារ៉ោនស្តាប់ទូលបង្គំ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ទូលបង្គំគ្មានវោហារទេ ព្រះចៅផារ៉ោនមុខជាមិនស្ដាប់ទូលបង្គំឡើយ»។ អាល់គីតាប ប៉ុន្តែ ម៉ូសាជម្រាបអុលឡោះតាអាឡាថា៖ «ខ្ញុំគ្មានវោហារទេ ស្តេចហ្វៀរ៉អ៊ូនមុខជាមិនស្តាប់ខ្ញុំឡើយ»។ |
តែម៉ូសេប្រកែកថា មើល គេនឹងមិនជឿទូលបង្គំ ឬស្តាប់តាមទូលបង្គំទេ គេនឹងថា ព្រះយេហូវ៉ាទ្រង់មិនបានលេចមកឯអ្នកទេ
ម៉ូសេទូលទៅព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ គឺតាំងតែពីដើមរៀងមក ហើយឥឡូវនេះដែលទ្រង់បានមានបន្ទូលនឹងទូលបង្គំជាអ្នកបំរើទ្រង់ នោះក៏នៅតែគ្មានដដែល ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្តាតក៏ដំឡាន់ផង
តែម៉ូសេទូលនៅចំពោះព្រះយេហូវ៉ាថា មើល សូម្បីតែពួកកូនចៅអ៊ីស្រាអែលក៏មិនព្រមស្តាប់តាមទូលបង្គំទៅ ហើយចំណង់បើផារ៉ោនធ្វើដូចម្តេចឲ្យស្តាប់តាមទូលបង្គំបាន បើទូលបង្គំជាអ្នកមិនសូវចេះវោហារដូច្នេះផង
នោះខ្ញុំពោលថា វរហើយខ្ញុំ ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្តាលបណ្តាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ
នោះខ្ញុំបានទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ