ឲ្យចូលទៅទូលផារ៉ោនជាស្តេចអេស៊ីព្ទថា ចូរបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅ
និក្ខមនំ 6:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់បង្គាប់ថា អញជាព្រះយេហូវ៉ា ចូរឯងទៅទូលផារ៉ោនជាស្តេចស្រុកអេស៊ីព្ទតាមគ្រប់សេចក្ដីដែលអញប្រាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះយេហូវ៉ា ចូរប្រាប់ផារ៉ោនជាស្តេចស្រុកអេស៊ីព្ទគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់អ្នក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលមកលោកថា៖ «យើងជាព្រះអម្ចាស់! ចូរនាំសេចក្ដីទាំងប៉ុន្មាន ដែលយើងបង្គាប់ដល់អ្នក យកទៅប្រាប់ផារ៉ោន ជាស្ដេចស្រុកអេស៊ីប»។ អាល់គីតាប ទ្រង់មានបន្ទូលមកគាត់ថា៖ «យើងជាអុលឡោះតាអាឡា! ចូរនាំសេចក្តីទាំងប៉ុន្មាន ដែលយើងបង្គាប់ដល់អ្នក យកទៅប្រាប់ហ្វៀរ៉អ៊ូនជាស្តេចស្រុកអេស៊ីប»។ |
ឲ្យចូលទៅទូលផារ៉ោនជាស្តេចអេស៊ីព្ទថា ចូរបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅ
ដូច្នេះចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលថា អញជាព្រះយេហូវ៉ា អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបំរើគេ អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា ដោយការវិនិច្ឆ័យយ៉ាងធំ
អញនឹងនាំឯងរាល់គ្នាចូលទៅក្នុងស្រុកដែលអញបានលើកដៃស្បថថា នឹងឲ្យទៅអ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប អញនឹងឲ្យស្រុកនោះដល់ឯងរាល់គ្នាទុកជាកេរ្តិ៍អាករវិញ គឺអញនេះហើយជាព្រះយេហូវ៉ា
ឯងត្រូវនិយាយគ្រប់សេចក្ដីដែលអញបង្គាប់ ហើយអើរ៉ុនបងឯងត្រូវទូលដល់ផារ៉ោន ដើម្បីឲ្យស្តេចបានបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯហោរាណាដែលយល់សប្តិ ឲ្យគេប្រាប់តាមសប្តិនោះចុះ ហើយហោរាណាដែលបានទទួលពាក្យអញ ត្រូវឲ្យអ្នកនោះប្រាប់ពាក្យអញដោយស្មោះត្រង់ទៅ តើចំបើងជាអ្វីចំពោះស្រូវ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលបង្គាប់ដូច្នេះ ចូរទៅឈរក្នុងទីលានព្រះវិហារនៃព្រះយេហូវ៉ាចុះ ហើយប្រាប់ដល់មនុស្សនៅអស់ទាំងទីក្រុងស្រុកយូដា ដែលមកថ្វាយបង្គំក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមគ្រប់ទាំងពាក្យដែលអញបង្គាប់ឲ្យឯងប្រាប់ដល់គេ កុំឲ្យបន្ថយពាក្យណាមួយឡើយ
រួចទៅចុះ ចូរទៅឯពួកអ្នកដែលនៅជាឈ្លើយ គឺជាពួកកូនចៅរបស់សាសន៍ឯង ហើយនិយាយប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ នេះគឺទោះបើគេនឹងព្រមស្តាប់តាម ឬមិនព្រមស្តាប់ក្តី។
កូនមនុស្សអើយ អញបានតាំងឯងឲ្យជាអ្នកយាម ដល់ពូជពង្សអ៊ីស្រាអែល ដូច្នេះ ត្រូវឲ្យឯងស្តាប់ពាក្យពីមាត់អញ រួចទៅប្រាមប្រាប់គេឲ្យអញផង
ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។:៚