លោកដំឡើងរនាំងនៃទីលាននៅជុំវិញរោងឧបោសថ ហើយនឹងអាសនា រួចដាក់រនាំងបាំងនៅមាត់ទ្វារទីលាន ដូច្នេះម៉ូសេបានធ្វើការទាំងនោះរួចជាស្រេច។
និក្ខមនំ 40:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទីលានត្រូវរៀបចំជុំវិញ ព្រមទាំងបាំងរនាំងនៅមាត់ទ្វារដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទីលានត្រូវរៀបចំជុំវិញ ហើយបាំងរនាំងនៅមាត់ទ្វារផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរដំឡើងរនាំងទីលាននៅជុំវិញ ហើយបាំងវាំងនននៅទ្វារចូលទីលានផង។ អាល់គីតាប ចូរដំឡើងរនាំងទីលាននៅជុំវិញ ហើយបាំងវាំងនននៅទ្វារចូលទីលានផង។ |
លោកដំឡើងរនាំងនៃទីលាននៅជុំវិញរោងឧបោសថ ហើយនឹងអាសនា រួចដាក់រនាំងបាំងនៅមាត់ទ្វារទីលាន ដូច្នេះម៉ូសេបានធ្វើការទាំងនោះរួចជាស្រេច។
ហើយត្រូវដាក់ចានក្លាំ នៅជាកណ្តាលត្រសាលជំនុំ នឹងអាសនានោះ រួចដាក់ទឹកចុះក្នុងចានក្លាំផង
ត្រូវយកប្រេងចាក់លាបមកលាបរោងឧបោសថ នឹងប្រដាប់ទាំងប៉ុន្មាននៅក្នុងរោងនោះ ទាំងញែកចេញជាបរិសុទ្ធ ព្រមទាំងគ្រឿងប្រដាប់ទាំងប៉ុន្មានផង នោះនឹងបានបរិសុទ្ធទាំងអស់
ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ
ព្រះទ្រង់បានតាំងអ្នកខ្លះក្នុងពួកជំនុំឡើង មុនដំបូង គឺពួកសាវក ទី២ពួកគ្រូអធិប្បាយ ទី៣ពួកគ្រូបង្រៀន រួចមកមានការឫទ្ធិបារមី មានអំណោយទានជាការប្រោសឲ្យជា ជាការជំនួយ ជាការគ្រប់គ្រង ហើយជាភាសាដទៃផង