ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 39:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង​ទាំង​ប៉ុន្មាន គឺ​ជា​ចង្កៀង​សំរាប់​ដាក់​លើ​ជើង​នោះ នឹង​អស់​ទាំង​គ្រឿង​ប្រដាប់​ចង្កៀង ព្រម​ទាំង​ប្រេង​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង គឺ​ចង្កៀង​សម្រាប់​ដាក់​លើ​ជើង​នោះ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​របស់​ចង្កៀង ព្រម​ទាំង​ប្រេង​សម្រាប់​ចង្កៀង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ជា​មួយ​ចង្កៀង និង​ប្រេង​សម្រាប់​ដុត​បំភ្លឺ

សូមមើលជំពូក

អាល់គីតាប

ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ជា​មួយ​ចង្កៀង និង​ប្រេង​សម្រាប់​ដុត​បំភ្លឺ។

សូមមើលជំពូក



និក្ខមនំ 39:37
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ត្រូវ​យក​មាស​សុទ្ធ​ធ្វើ​ជា​ជើង​ចង្កៀង ឯ​ជើង​ចង្កៀង​នោះ​ត្រូវ​ឆ្លាក់​ធ្វើ​ឲ្យ​មាន​គល់ ដើម នប់ កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា​ភ្ជាប់​ជា​មួយ​គ្នា


ត្រូវ​ឲ្យ​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​យក​ប្រេង​អូលីវ​សុទ្ធ ដែល​ធ្វើ​យ៉ាង​សំរាំង សំរាប់​នឹង​ដុត​នៅ​ចង្កៀង​ជា​អចិន្ត្រៃយ៍


ឯ​ចង្កៀង​នោះ ត្រូវ​ឲ្យ​អើរ៉ុន នឹង​កូន​លោក​ថែ​ឲ្យ​ឆេះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ល្ងាច​ដល់​ព្រឹក នៅ​ខាង​ក្រៅ​វាំង‌នន​ក្នុង​ត្រសាល​ជំនុំ​ត្រង់​មុខ​ទី​បន្ទាល់ នេះ​ជា​ច្បាប់​សំរាប់​អស់​‌កល្ប​ជានិច្ច ដល់​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ត​រៀង​ទៅ។


តុ នឹង​គ្រឿង​ប្រដាប់​សំរាប់​តុ ហើយ​នឹង​នំបុ័ង​តាំង​ទុក


អាសនា​មាស ប្រេង​ចាក់​លាប នឹង​គ្រឿង​ក្រអូប រនាំង​បាំង​នៅ​មាត់​ទ្វារ​ត្រសាល


ឲ្យ​ប្រាប់​ដល់​អើរ៉ុន​ថា កាល​ណា​ឯង​អុជ​ចង្កៀង​ទាំង​៧ នោះ​ត្រូវ​ឲ្យ​ភ្លឺ​ទៅ​ខាង​មុខ​ជើង​ចង្កៀង


អើរ៉ុន​ក៏​ធ្វើ​ដូច្នោះ លោក​អុជ​ចង្កៀង​ទាំង​៧ ឲ្យ​មាន​ពន្លឺ​ទៅ​ខាង​មុខ​ជើង​ចង្កៀង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ


ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ ដែល​រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​មនុស្ស​វៀច ហើយ​ខិល‌ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក