Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 27:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ត្រូវ​ឲ្យ​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​យក​ប្រេង​អូលីវ​សុទ្ធ ដែល​ធ្វើ​យ៉ាង​សំរាំង សំរាប់​នឹង​ដុត​នៅ​ចង្កៀង​ជា​អចិន្ត្រៃយ៍

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ត្រូវ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​យក​ប្រេង​អូលីវ​សុទ្ធ​ដែល​ល្អបំផុត សម្រាប់​ដុតឲ្យ​ចង្កៀង​ភ្លឺ​ជា​អចិន្ត្រៃយ៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ចូរ​អ្នក​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​យក​ប្រេង​អូលីវ​ដែល​មាន​គុណ‌ភាព​ល្អ​បំផុត សម្រាប់​ដុត​ចង្កៀង​ឲ្យ​ភ្លឺ​ជា​អចិន្ត្រៃយ៍។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ចូរ​អ្នក​បង្គាប់​កូន​ចៅ​អ៊ីស្រ‌អែល ឲ្យ​យក​ប្រេង​អូលីវ​ដែល​មាន​គុណ​ភាព​ល្អ​បំផុត សម្រាប់​ដុត​ចង្កៀង​ឲ្យ​ភ្លឺ​ជា​អចិន្ត្រៃយ៍។

សូមមើលជំពូក ចម្លង




និក្ខមនំ 27:20
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​រៀប​តុ​នៅ​មុខ​ទូលបង្គំ ចំពោះ​ពួក​ខ្មាំង​សត្រូវ​ផង ទ្រង់​ចាក់​ប្រេង​លាប​លើ​ក្បាល​ទូលបង្គំ ពែង​នៃ​ទូលបង្គំ​ក៏​ពេញ​ហៀរ។


ប្រេង​សំរាប់​ដុត គ្រឿង​ក្រអូប​សំរាប់​ប្រេង​ចាក់​លាប ហើយ​សំរាប់​គ្រឿង​ដុត


អស់​ទាំង​ប្រដាប់​សំរាប់​នឹង​ប្រើ​ការ​ក្នុង​រោង​ឧបោសថ នឹង​ចំរ៉ឹង​នៃ​រោង​នោះ ហើយ​ចំរ៉ឹង​ទីលាន នោះ​ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។


ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​សំរាប់​ចង្កៀង សំរាប់​ប្រេង​ចាក់​លាប ហើយ​សំរាប់​គ្រឿង​ក្រអូប​ផង


ប្រេង​សំរាប់​ចង្កៀង គ្រឿង​ក្រអូប​សំរាប់​ប្រេង​ចាក់​លាប នឹង​គ្រឿង​ក្រអូប​សំរាប់​ដុត


ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង​ទាំង​ប៉ុន្មាន គឺ​ជា​ចង្កៀង​សំរាប់​ដាក់​លើ​ជើង​នោះ នឹង​អស់​ទាំង​គ្រឿង​ប្រដាប់​ចង្កៀង ព្រម​ទាំង​ប្រេង​ផង


ត្រូវ​យក​តុ​មក​រៀប​តាម​របៀប ហើយ​យក​ជើង​ចង្កៀង​មក​ទាំង​រៀបចំ​អស់​ទាំង​ចង្កៀង​ផង


អ្នក​២​នាក់​នោះ គេ​ជា​ដើម​អូលីវ​ទាំង​២ ហើយ​ជា​ចង្កៀង​ទាំង​២ ដែល​ឈរ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី


តែ​ដើម​អូលីវ​ប្រកែក​ថា តើ​គួរ​ឲ្យ​ខ្ញុំ​លះ​ចោល​ប្រេង​ខ្ញុំ ដែល​សំរាប់​ប្រើ​នឹង​លើក​ដំកើង​ព្រះ ហើយ​នឹង​មនុស្ស​ផង ទៅ​រញ្ជួយ​គ្រប​ពី​លើ​អស់​ទាំង​ដើម​ឈើ​ឬ​អី


ហើយ​សាំយូ‌អែល​ក៏​ដេក នៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​ដែរ ជា​កន្លែង​ដែល​មាន​ហឹប​នៃ​ព្រះ ក្នុង​កាល​ដែល​ចង្កៀង​នៃ​ព្រះ​មិន​ទាន់​រលត់​នៅ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម