ត្រូវធ្វើសសរនាងនួន៥ស្រោបដោយមាស សំរាប់រនាំងនោះ ត្រូវមានទំពក់មាស ហើយត្រូវសិតជើងលង្ហិន៥សំរាប់សសរទាំងនោះដែរ។
និក្ខមនំ 38:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លង្ហិននោះគេប្រើសំរាប់ធ្វើជើងសសរ ដែលនៅមាត់ទ្វារត្រសាលជំនុំ ព្រមទាំងអាសនាលង្ហិន នឹងប្រទាស ហើយអស់ទាំងប្រដាប់សំរាប់អាសនានោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លង្ហិននោះគេប្រើសម្រាប់ធ្វើជើងសសរ ដែលនៅមាត់ទ្វារត្រសាលជំនុំ ព្រមទាំងអាសនាលង្ហិន ប្រទាស និងគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់អាសនា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយកលង្ហិននេះទៅប្រើសម្រាប់ធ្វើជើងទ្របង្គោល រនាំងរបស់ច្រកចូលពន្លាជួបព្រះអម្ចាស់ ព្រមទាំងធ្វើអាសនៈលង្ហិន ប្រទាសលង្ហិន និងគ្រឿងបរិក្ខារទាំងអស់របស់អាសនៈ។ អាល់គីតាប គេយកលង្ហិននេះទៅប្រើ សម្រាប់ធ្វើជើងទ្របង្គោលរនាំងរបស់ច្រកចូលជំរំជួបអុលឡោះតាអាឡា ព្រមទាំងធ្វើអាសនៈលង្ហិន ប្រទាសលង្ហិន និងគ្រឿងបរិក្ខារទាំងអស់របស់អាសន:។ |
ត្រូវធ្វើសសរនាងនួន៥ស្រោបដោយមាស សំរាប់រនាំងនោះ ត្រូវមានទំពក់មាស ហើយត្រូវសិតជើងលង្ហិន៥សំរាប់សសរទាំងនោះដែរ។
អស់ទាំងសសរនៅជុំវិញទីលាន នោះត្រូវមានគន្លឹះ នឹងទំពក់ធ្វើពីប្រាក់ ហើយនឹងជើងធ្វើពីលង្ហិន
ត្រូវធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសំរាប់អាសនាដែរ ហើយត្រូវធ្វើកងលង្ហិន៤ដាក់នៅគ្រប់ជ្រុងប្រទាស
អស់ទាំងជើងនៃទីលាននៅគ្រប់ជុំវិញ ព្រមទាំងជើងទ្វារទីលាន នឹងអស់ទាំងចំរ៉ឹងសំរាប់រោងឧបោសថ ហើយនឹងទីលាននៅជុំវិញដែរ។