អស់ទាំងសសរនៅជុំវិញទីលាន នោះត្រូវមានគន្លឹះ នឹងទំពក់ធ្វើពីប្រាក់ ហើយនឹងជើងធ្វើពីលង្ហិន
និក្ខមនំ 38:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏យកប្រាក់១៧៧៥ដំឡឹងទៅធ្វើជាទំពក់ នឹងគន្លឹះទាំងប៉ុន្មានសំរាប់សសរ ហើយរំលែកខ្លះមកស្រោបនៅក្បាច់ក្បាលសសរ រួចថ្ពក់ភ្ជាប់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេយកប្រាក់ ១ ៥៧៥ សេកែលទៅធ្វើជាតម្ពក់ និងគន្លឹះទាំងប៉ុន្មានសម្រាប់សសរ ហើយរំលែកខ្លះមកស្រោបនៅក្បាច់ក្បាលសសរ រួចថ្ពក់ភ្ជាប់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯសាច់ប្រាក់ ២០គីឡូក្រាមទៀត គេយកទៅធ្វើតម្ពក់ និងមេរូតរបស់បង្គោល ព្រមទាំងស្រោបក្បាលបង្គោល។ អាល់គីតាប រីឯសាច់ប្រាក់ ២០ គីឡូក្រាមទៀត គេយកទៅធ្វើទំពក់ និងមេរូតរបស់បង្គោល ព្រមទាំងស្រោបក្បាលបង្គោល។ |
អស់ទាំងសសរនៅជុំវិញទីលាន នោះត្រូវមានគន្លឹះ នឹងទំពក់ធ្វើពីប្រាក់ ហើយនឹងជើងធ្វើពីលង្ហិន
ហើយប្រាក់១០០ហាបនោះ គេក៏យកទៅសិតធ្វើជើងសសរទីបរិសុទ្ធ នឹងជើងវាំងនន គឺជើង១មាន១ហាបប្រាក់ ឯជើង១០០ នោះត្រូវជា១០០ហាប