ហើយនៅក្រោមក្តារ២០សន្លឹកនោះ ត្រូវធ្វើជើងប្រាក់ចំនួន៤០ គឺជើងពីរៗនៅក្រោមរាល់តែក្តារសំរាប់ស៊កពន្លួញចូលទៅ
និក្ខមនំ 38:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយប្រាក់១០០ហាបនោះ គេក៏យកទៅសិតធ្វើជើងសសរទីបរិសុទ្ធ នឹងជើងវាំងនន គឺជើង១មាន១ហាបប្រាក់ ឯជើង១០០ នោះត្រូវជា១០០ហាប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាក់ ១០០ ហាបនោះ គេយកទៅសិតធ្វើជើងសសរទីបរិសុទ្ធ និងជើងវាំងនន គឺជើងមួយមានមួយហាបប្រាក់ ឯជើង ១០០ ត្រូវជា ១០០ ហាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេប្រើសាច់ប្រាក់ ៣ ៤២៧គីឡូក្រាម សម្រាប់ធ្វើជើងទ្របង្គោលព្រះពន្លា និងជើងទ្របង្គោលវាំងននខាងក្នុង។ ជើងទ្រទាំងអស់មានមួយរយ គឺជើងទ្រនីមួយៗទម្ងន់ជាង ៣៤គីឡូក្រាម។ អាល់គីតាប គេប្រើសាច់ប្រាក់ ៣៤២៧ គីឡូក្រាម សម្រាប់ធ្វើជើងទ្របង្គោលជំរំ និងជើងទ្របង្គោលវាំងននខាងក្នុង។ ជើងទ្រទាំងអស់មានមួយរយ គឺជើងទ្រនីមួយៗទម្ងន់ជាង ៣៤ គីឡូក្រាម។ |
ហើយនៅក្រោមក្តារ២០សន្លឹកនោះ ត្រូវធ្វើជើងប្រាក់ចំនួន៤០ គឺជើងពីរៗនៅក្រោមរាល់តែក្តារសំរាប់ស៊កពន្លួញចូលទៅ
ដូច្នេះ ត្រូវឲ្យមានក្តារ៨សន្លឹក ហើយនឹងជើងប្រាក់សំរាប់ក្តារទាំងនោះចំនួនជា១៦ គឺជើងពីរៗនៅរៀងរាល់តែក្តារ
ហើយត្រូវពាក់វាំងនននោះលើសសរនាងនួន៤ ដែលស្រោបដោយមាស បញ្ឈរលើជើងប្រាក់៤ មានទាំងទំពក់មាសផង
គឺជា៥កាក់ដែលត្រូវជាកន្លះរៀលម្នាក់គ្រប់ៗគ្នា តាមរៀលសំរាប់ប្រើក្នុងទីបរិសុទ្ធ ជាថ្លៃនៃអស់ទាំងអ្នកដែលមានឈ្មោះចុះក្នុងបញ្ជី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឯចំនួនមនុស្សទាំងនោះ មាន៦សែន៣ពាន់៥៥០នាក់
គេក៏យកប្រាក់១៧៧៥ដំឡឹងទៅធ្វើជាទំពក់ នឹងគន្លឹះទាំងប៉ុន្មានសំរាប់សសរ ហើយរំលែកខ្លះមកស្រោបនៅក្បាច់ក្បាលសសរ រួចថ្ពក់ភ្ជាប់គ្នា