ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 35:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​ប្រទាន​ឲ្យ​គាត់​ចេះ​បង្រៀន​ដល់​គេ គឺ​ខ្លួន​គាត់​១ នឹង​អូហូ‌លីអាប់ ជា​កូន​អ័ហ៊ី‌សាម៉ាក់ ក្នុង​ពូជ​អំបូរ​ដាន់​១​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​គាត់​ចេះ​បង្រៀន គឺ​ទាំង​ខ្លួន​គាត់ និង​អូហូ‌លីអាប់ ជា​កូន​អ័ហ៊ី‌សាម៉ាក់ ក្នុង​កុល‌សម្ព័ន្ធ​ដាន់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ប្រទាន​ឲ្យ​គាត់ ព្រម​ទាំង​លោក​អូហូ‌លីអាប់ ជា​កូន​របស់​លោក​អហ៊ី‌សាម៉ាក​ពី​កុល‌សម្ព័ន្ធ​ដាន់ មាន​ជំនាញ​ខាង​បង្ហាត់​បង្រៀន​ការ‌ងារ​សិប្ប‌កម្ម​នេះ​ដល់​អ្នក​ដទៃ​ទៀត។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​ប្រទាន​ឲ្យ​គាត់ ព្រម​ទាំង​លោក​អូហូ‌លីអាប់ ជា​កូន​របស់​លោក​អហ៊ី‌សាម៉ាក ពី​កុល‌សម្ព័ន្ធ​ដាន់ មាន​ជំនាញ​ខាង​បង្ហាត់​បង្រៀន​ការ​ងារ​សិប្ប‌កម្ម​នេះ ដល់​អ្នក​ដទៃ​ទៀត។

សូមមើលជំពូក



និក្ខមនំ 35:34
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ជា​កូន​របស់​ស្រី​ស្រុក​ដាន់​ម្នាក់ ដែល​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស អ្នក​នេះ​ជា​អ្នក​ជំនាញ​ក្នុង​ការ​ធ្វើ​មាស ប្រាក់ លង្ហិន ដែក ថ្ម ឈើ នឹង​សំពត់​ពណ៌​ស្វាយ ពណ៌​ខៀវ សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត ហើយ​នឹង​សំពត់​ពណ៌​ក្រហម ក៏​ចេះ​ឆ្លាក់​ចំឡាក់​គ្រប់​ជំពូក ហើយ​ចេះ​បង្កើត​របស់​គ្រប់​យ៉ាង​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ការ ជា​មួយ​នឹង​ពួក​ជាង​យ៉ាង​ជំនាញ​របស់​ទ្រង់ ហើយ​នឹង​ពួក​ជាង​យ៉ាង​ជំនាញ​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ ដែល​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ផង


ពី​ព្រោះ​អែសរ៉ា​បាន​តាំង​ចិត្ត​ស្វែង​រក​ក្នុង​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តា​ម ហើយ​បង្ហាត់‌បង្រៀន​តាម​បញ្ញត្ត នឹង​សេចក្ដី​យុត្តិ‌ធម៌​ក្នុង​ពួក​អ៊ីស្រាអែល។


សូម​សរសើរ​ដំកើងដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បណ្តាល​ព្រះ‌ទ័យ​ស្តេច ឲ្យ​សំរេច​នឹង​តាក់‌តែង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ឲ្យ​ល្អ​ឡើង​ដូច្នេះ


រួច​ខ្ញុំ នឹង​អ្នក​ខ្លះ​ឯ​ទៀត​ក៏​ក្រោក​ឡើង​ជា​មួយ​គ្នា​នៅ​ពេល​យប់ តែ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង ពី​ការ​ដែល​ព្រះ​នៃ​ខ្ញុំ ទ្រង់​បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​សំរាប់​ក្រុង​យេរូ‌សាឡិម​ឡើយ ក៏​គ្មាន​សត្វ​ណា​នៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ លើក​តែ​សត្វ​មួយ​ដែល​ខ្ញុំ​ជិះ​ប៉ុណ្ណោះ


ហើយ​អញ​បាន​ហៅ​អូហូ‌លីអាប់ កូន​អ័ហ៊ី‌សាម៉ាក់ ជា​ពូជ​អំបូរ​ដាន់ ឲ្យ​មក​ធ្វើ​ការ​ជា​មួយ​នឹង​គាត់​ដែរ ឯ​អស់​អ្នក​ណា​ដែល​ចំណាន​ការ​នោះ​អញ​ក៏​បាន​បន្ថែម​ឲ្យ​មាន​ដំរិះ​ប្រាជ្ញា ដើម្បី​នឹង​ធ្វើ​អស់​ទាំង​របស់​ដែល​អញ​បាន​បង្គាប់​ដល់​ឯង


ព្រម​ទាំង​ចេះ​ច្នៃ​ត្បូង​សំរាប់​ដាំ ចេះ​ឆ្លាក់​ឈើ នឹង​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់


ហើយ​ទ្រង់​ប្រទាន​ឲ្យ​ព្រះ‌វិញ្ញាណ​សំដែង​មក​ក្នុង​គ្រប់​គ្នា ដើម្បី​ឲ្យ​បាន​កើត​ផល