និក្ខមនំ 35:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់អ្នកណាដែលថ្វាយប្រាក់ ឬលង្ហិន ក៏យកដង្វាយនោះមកថ្វាយដល់ព្រះយេហូវ៉ា អស់អ្នកណាដែលមានឈើនាងនួនសំរាប់នឹងធ្វើការអ្វីៗ គេក៏យកឈើនោះមកដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលមានប្រាក់ ឬលង្ហិន ក៏យកតង្វាយនោះមកថ្វាយដល់ព្រះយេហូវ៉ា ឯអស់អ្នកដែលមានឈើនាងនួនដែលអាចធ្វើវត្ថុផ្សេងៗបាន ក៏យកឈើនោះមកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលមានប្រាក់ និងលង្ហិន បាននាំយកតង្វាយដែលគេញែកទុកនោះ មកថ្វាយព្រះអម្ចាស់ អស់អ្នកដែលមានឈើនាងនួន បាននាំយកឈើនោះមក ដើម្បីធ្វើវត្ថុផ្សេងៗថ្វាយព្រះអម្ចាស់។ អាល់គីតាប អស់អ្នកដែលមានប្រាក់ និងលង្ហិន បាននាំយកជំនូនដែលគេញែកទុកនោះ មកជូនអុលឡោះតាអាឡា អស់អ្នកដែលមានឈើនាងនួន បាននាំយកឈើនោះមក ដើម្បីធ្វើវត្ថុផ្សេងៗជូនអុលឡោះតាអាឡា។ |
អស់អ្នកណាដែលមានល័ខពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ខ្លូតទេសយ៉ាងម៉ដ្ត នឹងរោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ហើយនឹងស្បែកផ្សោត គេក៏យករបស់ទាំងនោះមកដែរ
អស់ស្ត្រីណាដែលប៉ិនប្រសប់នឹងវេញដោយដៃ ក៏យកអំបោះ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយនឹងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ដែលគេបានវេញនោះមកដែរ
ដ្បិតបើសិនជាប្រុងប្រៀបនឹងធ្វើហើយ នោះព្រះទ្រង់ទទួលអ្នកតាមដែលមាន មិនមែនតាមដែលគ្មាននោះទេ