អស់ទាំងប្រដាប់សំរាប់នឹងប្រើការក្នុងរោងឧបោសថ នឹងចំរ៉ឹងនៃរោងនោះ ហើយចំរ៉ឹងទីលាន នោះត្រូវធ្វើពីលង្ហិនទាំងអស់។
និក្ខមនំ 35:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងចំរ៉ឹងសំរាប់រោងឧបោសថ នឹងទីលានព្រមទាំងខ្សែទាំងប៉ុន្មាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចម្រឹងរោងឧបោសថ និងចម្រឹងទីលាន ព្រមទាំងខ្សែចងរោងឧបោសថ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចម្រឹងព្រះពន្លា និងចម្រឹងរនាំងរបស់ទីលាន ព្រមទាំងខ្សែចងពន្លា អាល់គីតាប ចំរឹងជំរំសក្ការៈ និងចំរឹងរនាំងរបស់ទីលាន ព្រមទាំងខ្សែចងជំរំ។ |
អស់ទាំងប្រដាប់សំរាប់នឹងប្រើការក្នុងរោងឧបោសថ នឹងចំរ៉ឹងនៃរោងនោះ ហើយចំរ៉ឹងទីលាន នោះត្រូវធ្វើពីលង្ហិនទាំងអស់។
អស់ទាំងសំលៀកបំពាក់សំរាប់ការងារក្នុងទីបរិសុទ្ធ អស់ទាំងសំលៀកបំពាក់បរិសុទ្ធសំរាប់អើរ៉ុនជាសង្ឃ នឹងសំលៀកបំពាក់សំរាប់ពួកកូនលោកដែលធ្វើការងារជាសង្ឃ
ចូរពង្រីកទីដំឡើងត្រសាលឯងឲ្យធំឡើង ហើយឲ្យវារាល់គ្នាសន្ធឹងសំយាយសំពត់ត្រសាលរបស់ឯងទៅ កុំឲ្យសំចៃឡើយ ត្រូវឲ្យបន្តខ្សែឲ្យវែង ហើយបោះចំរ៉ឹងឲ្យមាំឡើងចុះ
ព្រមទាំងរនាំងទីលាន នឹងរនាំងនៅមាត់ទ្វារទីលាន ដែលបាំងជុំវិញនៃរោងឧបោសថ នឹងអាសនា ហើយនឹងខ្សែទាំងប៉ុន្មានសំរាប់ប្រើការនោះដែរ។
រនាំងទីលាន រនាំងបាំងមាត់ទ្វារទីលាន ដែលនៅព័ទ្ធជុំវិញរោងឧបោសថ ហើយនឹងអាសនា នឹងអស់ទាំងខ្សែ ប្រដាប់ប្រដាសំរាប់ការងារទាំងប៉ុន្មាន ហើយគ្រប់ទាំងរបស់អ្វីផ្សេងៗឯទៀត គឺការនោះឯងដែលគេត្រូវបំរើ