និក្ខមនំ 35:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេក៏ប្រមូលពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់មកប្រាប់ថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេបានប្រមូលក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់មកប្រាប់ថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេបានប្រមូលសហគមន៍អ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ហើយលោកមានប្រសាសន៍ទៅពួកគេថា៖ «នេះជាសេចក្ដីដែលព្រះអម្ចាស់បង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម: អាល់គីតាប ម៉ូសាបានប្រមូលសហគមន៍អ៊ីស្រអែលទាំងមូលមកជួបជុំគ្នា ហើយគាត់និយាយទៅពួកគេថា៖ «នេះជាសេចក្តីដែលអុលឡោះតាអាឡាបង្គាប់ឲ្យអ្នករាល់គ្នាធ្វើតាម: |
រួចមកពួកកូនចៅអ៊ីស្រាអែលក៏ចូលមកជិតទាំងអស់គ្នា ហើយលោកបានប្រាប់ពីអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់លោក នៅលើភ្នំស៊ីណាយ
(ដ្បិតពួកអ្នកដែលគ្រាន់តែស្តាប់ក្រិត្យវិន័យ នោះមិនមែនឈ្មោះថាសុចរិត នៅចំពោះព្រះឡើយ គឺបានរាប់ជាសុចរិតតែពួកអ្នក ដែលប្រព្រឹត្តតាមក្រិត្យវិន័យប៉ុណ្ណោះទេ
ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ