ដូច្នេះ ស្តេចទ្រង់ក៏ជំនុំការ រួចធ្វើរូបកូនគោមាស២ ហើយមានបន្ទូលថា ឱអ៊ីស្រាអែលអើយ ឯងរាល់គ្នាបានឡើងទៅឯក្រុងយេរូសាឡិម ជាយូរណាស់ហើយ ឥឡូវនេះ មើល នេះនែ ព្រះរបស់ឯង ដែលបាននាំឯងរាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក
និក្ខមនំ 32:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយលោកបានទទួលយកពីដៃគេទៅចាក់ក្នុងពុម្ព សិតធ្វើជារូបកូនគោ រួចគេប្រកាសថា នែ ពួកអ៊ីស្រាអែលអើយ នេះហើយជាព្រះនៃឯង ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទទួលយកមាសពីដៃរបស់ពួកគេ ទៅចាក់ក្នុងពុម្ព សិតធ្វើជារូបកូនគោ រួចគេប្រកាសថា៖ «ឱអ៊ីស្រាអែលអើយ នេះហើយជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអើរ៉ុនយកក្រវិលទាំងនោះទៅសិតធ្វើជារូបកូនគោមួយ។ បន្ទាប់មក ពួកគេស្រែកឡើងថា៖ «អ៊ីស្រាអែលអើយ នេះជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប!»។ អាល់គីតាប ហារូនយកក្រវិលទាំងនោះទៅសិតធ្វើជារូបកូនគោមួយ។ បន្ទាប់មក ពួកគេស្រែកឡើងថា៖ «អ៊ីស្រអែលអើយ នេះជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប!»។ |
ដូច្នេះ ស្តេចទ្រង់ក៏ជំនុំការ រួចធ្វើរូបកូនគោមាស២ ហើយមានបន្ទូលថា ឱអ៊ីស្រាអែលអើយ ឯងរាល់គ្នាបានឡើងទៅឯក្រុងយេរូសាឡិម ជាយូរណាស់ហើយ ឥឡូវនេះ មើល នេះនែ ព្រះរបស់ឯង ដែលបាននាំឯងរាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក
រួចទ្រង់ដំរូវឲ្យមានបុណ្យនៅថ្ងៃ១៥ខែកត្តិក ឲ្យដូចជាបុណ្យដែលគេធ្វើនៅស្រុកយូដាដែរ ហើយទ្រង់ថ្វាយយញ្ញបូជានៅលើអាសនា ទ្រង់ក៏ធ្វើដូច្នោះនៅក្រុងបេត-អែលទៀត ព្រមទាំងថ្វាយយញ្ញបូជាដល់រូបគោដែលទ្រង់បានធ្វើផង ទ្រង់ដាក់ពួកសង្ឃ ដែលបានតាំងឡើង សំរាប់ទីខ្ពស់ទាំងប៉ុន្មាន ឲ្យនៅក្រុងបេត-អែល
យេហ៊ូវបង្គាប់ឲ្យគេញែកថ្ងៃ១ ទុកជាថ្ងៃបុណ្យមុតមាំថ្វាយព្រះបាល គេក៏ប្រកាសប្រាប់ទួទៅ
ប៉ុន្តែត្រង់ឯអំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរ គឺជាកូនគោមាសនៅក្រុងបេត-អែល នឹងនៅក្រុងដាន់ នោះយេហ៊ូវមិនបានលែងប្រព្រឹត្តតាមទេ
ហើយក៏តាំងពួកអ្នកដទៃឡើងជាសង្ឃវិញ សំរាប់អស់ទាំងទីខ្ពស់ រូបពពែឈ្មោល នឹងកូនគោ ដែលទ្រង់បានធ្វើ
ឥឡូវនេះ ឯងរាល់គ្នាគិតតតាំង នឹងនគររបស់ព្រះយេហូវ៉ា ដែលនៅក្នុងអំណាចកូនចៅដាវីឌទៀត ឯងរាល់គ្នាមានគ្នាសន្ធឹកណាស់ ហើយកូនគោមាស ដែលយេរ៉ូបោមបានធ្វើទុកជាព្រះរបស់ឯង ក៏នៅជាមួយនឹងឯងដែរ
ទោះទាំងកាលដែលគេបានបណ្តាលទំនាស់ទ្រង់ជាខ្លាំង ដោយសិតធ្វើរូបកូនគោ ហើយនិយាយថា នេះជាព្រះរបស់យើង ដែលបាននាំយើងឡើងពីស្រុកអេស៊ីព្ទមកដូច្នេះក្តី
អញនេះគឺយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងចេញពីផ្ទះពួកបាវបំរើនៅស្រុកអេស៊ីព្ទមក។
ដូច្នេះ មិនត្រូវឲ្យមានព្រះណាទៀត នៅជាមួយនឹងអញ ទោះទាំងព្រះធ្វើពីមាស ឬពីប្រាក់ ក៏មិនត្រូវធ្វើសំរាប់ខ្លួនឡើយ។
កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង
ត្រូវឆ្លាក់អស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែលនៅថ្មទាំង២ដុំនោះ បែបដូចជាជាងចំឡាក់គេឆ្លាក់ធ្វើត្រា ហើយដាំចុះក្នុងគ្រោងមាស
កាលបណ្តាជនទាំងឡាយបានឃើញថា ម៉ូសេក្រចុះមកពីលើភ្នំវិញដូច្នេះ នោះគេប្រជុំគ្នាទៅឯអើរ៉ុនជំរាបថា សូមលោកធ្វើព្រះសំរាប់យើងរាល់គ្នា ឲ្យបាននាំមុខយើងផង ដ្បិតឯម៉ូសេ ជាអ្នកដែលនាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងរាល់គ្នាមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ
ខ្ញុំបានឆ្លើយតបថា ដូច្នេះអ្នកណាដែលមានមាស ចូរឲ្យដោះយកមកចុះ គេក៏ប្រគល់មកខ្ញុំ រួចខ្ញុំនាំទៅបោះចុះក្នុងភ្លើង ស្រាប់តែកើតបានជារូបកូនគោនេះចេញមក។
រួចព្រះយេហូវ៉ាទ្រង់ចាត់សេចក្ដីវេទនាផ្សេងៗមកលើបណ្តាជន ដោយព្រោះគេបានធ្វើរូបកូនគោដែលអើរ៉ុនសិតឲ្យនោះ។
កាលអើរ៉ុនបានឃើញរូបគោហើយ នោះក៏ស្អាងអាសនា១នៅមុខរូបនោះ រួចស្រែកប្រកាសថា នៅថ្ងៃស្អែកនេះនឹងមានបុណ្យថ្វាយព្រះយេហូវ៉ា
ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ទៅ ចូរចុះទៅ ដ្បិតពួកជននៃឯង ដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមក គេបានបង្ខូចចិត្តអស់ហើយ
ក៏រហ័សងាកបែរចេញពីផ្លូវដែលអញបានបង្គាប់គេ ហើយបានសិតធ្វើរូបកូនគោនាំគ្នាក្រាបថ្វាយបង្គំដល់រូបនោះ រួចបានថ្វាយយញ្ញបូជា ដោយប្រកាសថា នែ ពួកអ៊ីស្រាអែលអើយ នេះហើយជាព្រះនៃឯងដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក
នោះឯងរាល់គ្នានឹងរាប់ប្រាក់ដែលស្រោបរូបឆ្លាក់របស់ឯង នឹងមាសដែលស្រោបរូបសិតឯង ទុកជារបស់ស្មោកគ្រោកវិញ ឯងនឹងបោះរូបទាំងនោះចោលចេញ ដូចជាកំណាត់គគ្រក់ដោយពាក្យថា ចូរចេញឲ្យផុតទៅ។
ឯពួកអ្នកដែលចាយមាសពីថង់ដោយឥតស្តាយ ហើយថ្លឹងប្រាក់ដោយជញ្ជីង គេជួលជាងមាស ជាងនោះក៏ធ្វើជាព្រះ១ឲ្យគេ រួចគេទំលាក់ខ្លួនក្រាបចុះ ថ្វាយបង្គំចំពោះរូបនោះ
វាមិនលះលែងការកំផិត ដែលវាបានធ្វើតាំងពីនៅស្រុកអេស៊ីព្ទមកនោះទេ ដ្បិតកាលវានៅក្មេងនៅឡើយ នោះគេបានរួមដំណេកនឹងវា ហើយបានអង្អែលដោះនៃវ័យក្រមុំរបស់វា ព្រមទាំងចាក់ការកំផិតរបស់គេទៅលើវា
ឯពួកអ្នកនៅក្រុងសាម៉ារី គេនឹងភ័យស្លុតពីដំណើររូបកូនគោដែលនៅបេត-អាវេន ដ្បិតពួកជនទាំងឡាយនឹងសោយសោកព្រោះរូបនោះ ព្រមទាំងពួកសង្ឃដែលបានយករូបនោះជាទីរីករាយចិត្តផង ពីព្រោះសិរីល្អរបស់រូបនោះបានបាត់ទៅហើយ
ហើយឥឡូវនេះ គេធ្វើបាបរឹតតែច្រើនឡើងជានិច្ច គេបានយកប្រាក់របស់គេសិតធ្វើជារូប គឺជារូបព្រះតាមយោបល់របស់ខ្លួន សុទ្ធតែជាស្នាដៃនៃពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះចុះ
ដូច្នេះ បើយើងរាល់គ្នាជាពូជព្រះហើយ នោះមិនត្រូវឲ្យយើងស្មានថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះទេ
នៅគ្រានោះ គេក៏ធ្វើរូបកូនគោ១ រួចថ្វាយយញ្ញបូជាដល់រូបនោះ ហើយនាំគ្នាអរសប្បាយ ចំពោះរបស់ដែលដៃខ្លួនគេបានធ្វើ
ឬថ្វាយបង្គំរូបព្រះ ដូចជាពួកគេខ្លះបានថ្វាយដែរ ដូចមានសេចក្ដីចែងទុកមកថា «បណ្តាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ»
អញក៏ក្រឡេកមើលទៅឃើញថា ឯងរាល់គ្នាបានធ្វើបាបនឹងព្រះយេហូវ៉ាជាព្រះនៃឯងហើយ ដោយបានសិតធ្វើរូបកូនគោ១ ឯងបានប្រញាប់នឹងងាកបែរចេញពីផ្លូវដែលព្រះយេហូវ៉ាបានបង្គាប់មកឯងណាស់
រួចលោកថា អញសូមដល់ឯងរាល់គ្នាតែប៉ុណ្ណេះ គឺសូមឲ្យឯងរាល់គ្នាឲ្យក្រវិលដែលចាប់បានជារបឹបនោះមកអញ (ពួកខ្មាំងនោះសុទ្ធតែមានក្រវិលមាស ដ្បិតជាពួកកូនចៅអ៊ីសម៉ាអែល)
ដូច្នេះគេឌានក៏យកទៅធ្វើជាអេផូឌ១ដាក់នៅក្នុងទីក្រុងខ្លួន គឺនៅក្រុងអូប្រា ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នាក៏ទៅទីនោះ ដើម្បីនឹងផិតតាម របស់នោះក៏ត្រឡប់ជាអន្ទាក់ ដល់គេឌាន នឹងពួកគ្រួរបស់លោក