ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ ទ្រង់បានមានបន្ទូលតបនឹងអ្នកទាំងនោះ ទ្រង់ជាព្រះដែលអត់ទោសឲ្យគេ ទោះបើទ្រង់បានធ្វើទោសចំពោះអំពើរបស់គេក៏ដោយ
និក្ខមនំ 32:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅលេវីក៏ធ្វើតាមបង្គាប់ម៉ូសេ ហើយនៅថ្ងៃនោះឯង មានបណ្តាជនស្លាប់ប្រហែលជា៣ពាន់នាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅលេវីក៏ធ្វើតាមបង្គាប់លោកម៉ូសេ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់ប្រមាណបីពាន់នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅលេវីនាំគ្នាធ្វើតាមបង្គាប់របស់លោកម៉ូសេ ហើយនៅថ្ងៃនោះ មានជនជាតិអ៊ីស្រាអែលប្រមាណបីពាន់នាក់ត្រូវបាត់បង់ជីវិត។ អាល់គីតាប កូនចៅលេវីនាំគ្នាធ្វើតាមបង្គាប់របស់ម៉ូសា ហើយនៅថ្ងៃនោះ មានជនជាតិអ៊ីស្រអែលប្រមាណបីពាន់នាក់ត្រូវបាត់បង់ជីវិត។ |
ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ ទ្រង់បានមានបន្ទូលតបនឹងអ្នកទាំងនោះ ទ្រង់ជាព្រះដែលអត់ទោសឲ្យគេ ទោះបើទ្រង់បានធ្វើទោសចំពោះអំពើរបស់គេក៏ដោយ
រួចប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែលទ្រង់មានបន្ទូលដូច្នេះ ចូរឲ្យឯងរាល់គ្នាក្រវាត់ដាវនៅចង្កេះ ដើរទៅមកក្នុងទីដំឡើងត្រសាល ពីទ្វារ១ដល់ទ្វារ១ ហើយសំឡាប់បងប្អូន នឹងមិត្រភក្តិ ព្រមទាំងអ្នកជិតខាងខ្លួនទៅ
រួចម៉ូសេប្រាប់ថា ចូរអ្នករាល់គ្នាថ្វាយខ្លួនដល់ព្រះយេហូវ៉ានៅថ្ងៃនេះចុះ ដើម្បីឲ្យទ្រង់បានប្រទានពរដល់អ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតគ្រប់គ្នាបានទាស់នឹងកូនបង្កើត ព្រមទាំងបងប្អូនហើយ។
រួចព្រះយេហូវ៉ាទ្រង់ចាត់សេចក្ដីវេទនាផ្សេងៗមកលើបណ្តាជន ដោយព្រោះគេបានធ្វើរូបកូនគោដែលអើរ៉ុនសិតឲ្យនោះ។
លុះដល់ថ្ងៃស្អែកឡើង ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ក៏រទូរទាំទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនថា លោកបានសំឡាប់ពួកជននៃព្រះយេហូវ៉ា
កាលភីនេហាស ជាកូនអេលាសារ ដែលជាកូនអើរ៉ុនដ៏ជាសង្ឃ បានឃើញ នោះក៏ក្រោកឡើងនៅកណ្តាលពួកជំនុំ ចាប់យកលំពែងនៅដៃ
ឯទីក្រុងក្នុងកេរអាករពួកកូនចៅអ៊ីស្រាអែល ដែលឯងរាល់គ្នាត្រូវឲ្យដល់ពួកលេវី នោះត្រូវយកយ៉ាងច្រើន ពីពួកណាដែលមានទីក្រុងច្រើន ហើយយ៉ាងតិចពីពួកណាដែលមានតិច ត្រូវឲ្យគ្រប់គ្នាចែកទីក្រុងទាំងនោះ ដល់ពួកលេវី តាមមរដកដែលខ្លួនទទួលហើយ។
ឬប្រព្រឹត្តសេចក្ដីកំផិត ដូចជាពួកគេខ្លះបានប្រព្រឹត្ត ហើយមាន២ម៉ឺន៣ពាន់នាក់ បានត្រូវវិនាសក្នុង១ថ្ងៃនោះឯង
គេបាននិយាយពីឪពុកម្តាយគេថា ខ្ញុំមិនបានឃើញគាត់ទេ គេក៏មិនបានទទួលស្គាល់ពួកបងប្អូន ឬស្គាល់ដល់កូនខ្លួនបង្កើតដែរ ដ្បិតគេបានកាន់តាមព្រះបន្ទូលនៃទ្រង់ ព្រមទាំងរក្សាសេចក្ដីសញ្ញារបស់ទ្រង់ផង