ដាវីឌទ្រង់សួរពួកគីបៀនថា តើចង់ឲ្យយើងសងអ្នករាល់គ្នាយ៉ាងណាខ្លះ តើត្រូវឲ្យយើងធ្វើអ្វីឲ្យធួននឹងការនោះ ដើម្បីឲ្យអ្នករាល់គ្នាបានឲ្យពរដល់មរដកនៃព្រះយេហូវ៉ាផង
និក្ខមនំ 30:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកមានមិនត្រូវបង់ឲ្យលើសទៅ ហើយអ្នកក្រក៏មិនត្រូវបង់ឲ្យខ្វះពី៥កាក់ សំរាប់ជាដង្វាយថ្វាយព្រះយេហូវ៉ា ដើម្បីនឹងលោះខ្លួននោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកមានមិនត្រូវបង់លើសចំនួន ហើយអ្នកក្រក៏មិនត្រូវបង់តិចជាងកន្លះសេកែលដែរ សម្រាប់ជាតង្វាយថ្វាយព្រះយេហូវ៉ា ដើម្បីលោះជីវិតរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តង្វាយដែលត្រូវថ្វាយព្រះអម្ចាស់នេះ កំណត់ត្រឹមប្រាក់ពីរតម្លឹង។ អ្នកមានមិនត្រូវបង់លើសចំនួន រីឯអ្នកក្រក៏មិនត្រូវបង់តិចជាងដែរ។ អាល់គីតាប ជំនូនដែលត្រូវជូនអុលឡោះតាអាឡានេះ កំណត់ត្រឹមប្រាក់ពីរតម្លឹង។ អ្នកមានមិនត្រូវបង់លើសចំនួន រីឯអ្នកក្រក៏មិនត្រូវបង់តិចជាងដែរ។ |
ដាវីឌទ្រង់សួរពួកគីបៀនថា តើចង់ឲ្យយើងសងអ្នករាល់គ្នាយ៉ាងណាខ្លះ តើត្រូវឲ្យយើងធ្វើអ្វីឲ្យធួននឹងការនោះ ដើម្បីឲ្យអ្នករាល់គ្នាបានឲ្យពរដល់មរដកនៃព្រះយេហូវ៉ាផង
អ្នកណាដែលមិនកោតខ្លាចដល់ពួកអ្នកជាប្រធាន ឬមិនយល់ដល់ពួកអ្នកមានជាជាងអ្នកក្រ ដោយព្រោះគេសុទ្ធតែជាការនៃព្រះហស្តទ្រង់ធ្វើទាំងអស់
កាលណារាប់ចំនួនពួកកូនចៅអ៊ីស្រាអែលតាមបញ្ជីគេ នោះត្រូវឲ្យគេបង់ប្រាក់ ជាថ្លៃលោះខ្លួន ថ្វាយព្រះយេហូវ៉ាគ្រប់ៗគ្នា ដើម្បីកុំឲ្យកើតមានសេចក្ដីវេទនាណាមួយនៅក្នុងពួកគេ ក្នុងកាលដែលកំពុងតែរាប់ចំនួនគេនោះឡើយ
ពួកអ្នកទាំងប៉ុន្មានដែលត្រូវរាប់ក្នុងបញ្ជី តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះត្រូវបង់ថ្លៃថ្វាយជាដង្វាយដល់ព្រះយេហូវ៉ាគ្រប់ៗគ្នា
ត្រូវឲ្យទទួលប្រាក់លោះខ្លួននោះពីពួកកូនចៅអ៊ីស្រាអែល សំរាប់ការងារក្នុងត្រសាលជំនុំ ដើម្បីឲ្យបានទុកជាសេចក្ដីរំឭក របស់ពួកកូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា សំរាប់ជាដង្វាយលោះខ្លួន។
គឺជា៥កាក់ដែលត្រូវជាកន្លះរៀលម្នាក់គ្រប់ៗគ្នា តាមរៀលសំរាប់ប្រើក្នុងទីបរិសុទ្ធ ជាថ្លៃនៃអស់ទាំងអ្នកដែលមានឈ្មោះចុះក្នុងបញ្ជី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឯចំនួនមនុស្សទាំងនោះ មាន៦សែន៣ពាន់៥៥០នាក់
ពួកអ្នកមាន នឹងពួកអ្នកក្រតែងតែប្រទះគ្នា គឺព្រះយេហូវ៉ាដែលទ្រង់បង្កើតគេគ្រប់គ្នា។
បណ្តាជនទាំងឡាយនៅក្នុងស្រុក ត្រូវច្រាក់គ្នាថ្វាយដង្វាយនេះសំរាប់ចៅហ្វាយនៃសាសន៍អ៊ីស្រាអែល
ដ្បិតជីវិតនៃរូបសាច់ នោះនៅក្នុងឈាម ហើយអញបានឲ្យឈាមដល់ឯងរាល់គ្នា សំរាប់នឹងថ្វាយនៅលើអាសនា ដើម្បីឲ្យបានធួននឹងជីវិតឯង ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន
ហើយយើងខ្ញុំបានយកដង្វាយនេះមកថ្វាយដល់ព្រះយេហូវ៉ាជារបស់ដែលគ្រប់គ្នាចាប់យកបាន គឺជាគ្រឿងមាស ខ្សែ កងដៃ ចិញ្ចៀន កាវ ហើយនឹងខ្សែក ដើម្បីនឹងថ្វាយឲ្យធួននឹងជីវិតយើងខ្ញុំនៅចំពោះព្រះយេហូវ៉ា
ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តនឹងបាវបំរើដូច្នោះដែរ ទាំងលែងគំហកកំហែងទៅ ដោយដឹងថា ចៅហ្វាយរបស់គេ ហើយរបស់អ្នករាល់គ្នាផង នោះទ្រង់គង់នៅស្ថានសួគ៌ ហើយទ្រង់មិនចេះរើសមុខអ្នកណាឡើយ។
ឯអ្នកណាដែលប្រព្រឹត្តខុសឆ្គង នោះនឹងទទួលតាមការកំហុសរបស់ខ្លួន ហើយទ្រង់មិនរើសមុខអ្នកណាឡើយ។