និក្ខមនំ 29:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រាល់តែថ្ងៃនោះ ត្រូវថ្វាយគោឈ្មោល១ជាដង្វាយលោះបាបសំរាប់ឲ្យធួននឹងបាប យ៉ាងនោះនឹងបានសំអាតអាសនា ដោយសារដង្វាយ ដែលសំរាប់ឲ្យធួននឹងបាប រួចត្រូវចាក់ប្រេងញែកអាសនាចេញជាបរិសុទ្ធ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាល់ថ្ងៃ ត្រូវថ្វាយគោឈ្មោលមួយជាតង្វាយលោះបាប ដើម្បីរំដោះបាប។ ត្រូវសម្អាតអាសនាឲ្យបានបរិសុទ្ធ នៅពេលអ្នកធ្វើពិធីរំដោះបាប រួចត្រូវចាក់ប្រេងពីលើ ដើម្បីញែកអាសនាចេញជាបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃ ត្រូវថ្វាយគោបាមួយជាយញ្ញបូជារំដោះបាប ដើម្បីសុំលោះបាប។ ធ្វើដូច្នេះ អ្នកជម្រះអាសនៈឲ្យបានបរិសុទ្ធ រួចអ្នកត្រូវចាក់ប្រេងពីលើ ដើម្បីឲ្យអាសនៈនោះបានវិសុទ្ធ។ អាល់គីតាប រៀងរាល់ថ្ងៃ ត្រូវធ្វើគោបាមួយ ជាគូរបានរំដោះបាប ដើម្បីសុំលោះបាប។ ធ្វើដូច្នេះ អ្នកជម្រះអាសនៈឲ្យបានបរិសុទ្ធ រួចអ្នកត្រូវចាក់ប្រេងពីលើ ដើម្បីឲ្យអាសនៈនោះបានបរិសុទ្ធ។ |
ត្រូវឲ្យឯងយកឈាមនៃយញ្ញបូជាទៅប្រឡាក់ នៅស្នែងអាសនាទាំង៤ នឹងនៅគន្លាក់ទាំង៤ជ្រុង ហើយនៅគែមព័ទ្ធជុំវិញដែរ គឺយ៉ាងនោះដែលឯងត្រូវសំអាត ហើយថ្វាយដង្វាយឲ្យធួននឹងអាសនា
នៅរវាង៧ថ្ងៃ នោះត្រូវឲ្យឯងរៀបពពែឈ្មោល១សំរាប់ជាដង្វាយលោះបាបរាល់ៗថ្ងៃ គេត្រូវរៀបគោឈ្មោលស្ទាវ១ នឹងចៀមឈ្មោលឥតខ្ចោះ១ពីហ្វូងសត្វដែរ
កាលណាគេបានសំរេចកំណត់ថ្ងៃទាំងនោះហើយ លុះដល់ថ្ងៃទី៨ ហើយតទៅមុខ នោះត្រូវឲ្យពួកសង្ឃថ្វាយដង្វាយដុត នឹងដង្វាយមេត្រីរបស់ឯងរាល់គ្នា នៅលើអាសនានោះយ៉ាងនោះ អញនឹងទទួលឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ឯគោឈ្មោលនៃដង្វាយលោះបាប នឹងពពែនៃដង្វាយលោះបាបនោះ ដែលបានយកឈាមចូលទៅក្នុងទីបរិសុទ្ធ ឲ្យធួននឹងបាប នោះត្រូវលើកយកចេញទៅខាងក្រៅទីដំឡើងត្រសាល រួចត្រូវដុតទាំងស្បែកទាំងសាច់ នឹងលាមកទៅ
រីឯនៅថ្ងៃដែលម៉ូសេបានដំឡើងរោងឧបោសថរួចជាស្រេច ហើយបានលាបប្រេងញែកចេញជាបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន នឹងអាសនា ហើយគ្រឿងនៃអាសនាទាំងប៉ុន្មាន ដោយលាបប្រេង ញែកចេញបរិសុទ្ធ
ឯអស់ទាំងសង្ឃក៏ឈរធ្វើការងាររាល់តែថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញាប់ ដែលពុំអាចនឹងដោះបាបបានឡើយ