Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 29:36 - អាល់គីតាប

36 រៀង​រាល់​ថ្ងៃ ត្រូវ​ធ្វើ​គោ​បា​មួយ ជា​គូរបាន​រំដោះ​បាប ដើម្បី​សុំ​លោះ​បាប។ ធ្វើ​ដូច្នេះ អ្នក​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ រួច​អ្នក​ត្រូវ​ចាក់​ប្រេង​ពី​លើ ដើម្បី​ឲ្យ​អាសនៈ​នោះ​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 រាល់​ថ្ងៃ ត្រូវ​ថ្វាយ​គោ​ឈ្មោល​មួយ​ជា​តង្វាយ​លោះ​បាប ដើម្បី​រំដោះ​បាប។ ត្រូវ​សម្អាត​អាស‌នា​ឲ្យ​បាន​បរិសុទ្ធ នៅ​ពេល​អ្នក​ធ្វើ​ពិធី​រំដោះ​បាប រួច​ត្រូវ​ចាក់​ប្រេង​ពីលើ ដើម្បី​ញែក​អាស‌នា​ចេញ​ជា​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 រៀង​រាល់​ថ្ងៃ ត្រូវ​ថ្វាយ​គោ​បា​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ដើម្បី​សុំ​លោះ​បាប។ ធ្វើ​ដូច្នេះ អ្នក​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ រួច​អ្នក​ត្រូវ​ចាក់​ប្រេង​ពី​លើ ដើម្បី​ឲ្យ​អាសនៈ​នោះ​បាន​វិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 រាល់​តែ​ថ្ងៃ​នោះ ត្រូវ​ថ្វាយ​គោ​ឈ្មោល​១​ជា​ដង្វាយ​លោះ​បាប​សំរាប់​ឲ្យ​ធួន​នឹង​បាប យ៉ាង​នោះ​នឹង​បាន​សំអាត​អាសនា ដោយ‌សារ​ដង្វាយ ដែល​សំរាប់​ឲ្យ​ធួន​នឹង​បាប រួច​ត្រូវ​ចាក់​ប្រេង​ញែក​អាសនា​ចេញ​ជា​បរិសុទ្ធ

សូមមើលជំពូក ចម្លង




និក្ខមនំ 29:36
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ប្រើ​ប្រេង​នោះ​សម្រាប់​លាប​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា


ចូរ​យក​ឈាម​ទៅ​លាប​លើ​ស្នែង​ទាំង​បួន​នៃ​អាសនៈ និង​លាប​ផ្នែក​កណ្ដាល​ទាំង​បួន​ជ្រុង ព្រម​ទាំង​លាប​គែម​ដែល​នៅ​ជុំ‌វិញ។ ធ្វើ​ដូច្នេះ មាន​ន័យ​ថា អ្នក​ធ្វើ​ឲ្យ​អាសនៈ​បាន​បរិសុទ្ធ និង​សក្ការៈ។


ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ អ្នក​ត្រូវ​យក​ពពែ​ឈ្មោល​មួយ គោ​ស្ទាវ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​មក​ជូន​រៀង​រាល់​ថ្ងៃ ជា​ជំនូន​រំដោះ​បាប សត្វ​ទាំង​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ។


លុះ​ថ្ងៃ​កំណត់​នោះ​បាន​ចប់​សព្វ​គ្រប់​ហើយ ចាប់​ពី​ថ្ងៃ​ទី​ប្រាំ​បី​ត​ទៅ ពួក​អ៊ីមុាំ​ត្រូវ​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​នៅ​លើ​អាសនៈ។ ធ្វើ​ដូច្នេះ ទើប​យើង​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


រីឯ​គោ​បា និង​ពពែ​ឈ្មោល​ដែល​គេ​សម្លាប់​ដើម្បី​រំដោះ​បាប ហើយ​យក​ឈាម​របស់​វា​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​បំផុត សម្រាប់​លោះ​បាប​នោះ​គេ​ត្រូវ​យក​វា​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ហើយ​ដុត​វា ទាំង​ស្បែក​ទាំង​សាច់ និង​គ្រឿង​ក្នុង។


នៅ​ថ្ងៃ​ម៉ូសា​ដំឡើង​ជំរំ‌សក្ការៈ​រួច​រាល់​ហើយ គាត់​បាន​ចាក់​ប្រេង​លើ​ជំរំ‌សក្ការៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​នៅ​ក្នុង​ជំរំ‌សក្ការៈ ដើម្បី​ញែក​ជា​សក្ការៈ ហើយ​គាត់​ក៏​បាន​ចាក់​ប្រេង​លើ​អាសនៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ជា​មួយ​អាសនៈ ដើម្បី​ញែកជា​សក្ការៈ​ដែរ។


អ៊ីមុាំ​គ្រប់ៗ​គ្នា​តែងតែ​ឈរ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ធ្វើ​គូរបាន​ដដែលៗ​ជា​ញឹក​ញាប់ ជា​គូរបាន​ដែល​ពុំ​អាច​ដក​បាប​បាន​ជា​ដាច់​ខាត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម