និក្ខមនំ 26:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់តែក្តារ ត្រូវមានពន្លួញ២ភ្ជាប់តាមជួរជញ្ជាំង ត្រូវធ្វើឲ្យដូចគ្នាទាំងអស់ សំរាប់រោងឧបោសថ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ុមនីមួយៗត្រូវមានពន្លួញពីរភ្ជាប់តាមជួរជញ្ជាំង ត្រូវធ្វើឲ្យដូចគ្នាទាំងអស់សម្រាប់រោងឧបោសថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅលើស៊ុមនីមួយៗត្រូវមានពន្លួញពីរស្របគ្នា។ អាល់គីតាប នៅលើស៊ុមនីមួយៗ ត្រូវមានពន្លួញពីរស្របគ្នា។ |
ហើយនៅក្រោមក្តារ២០សន្លឹកនោះ ត្រូវធ្វើជើងប្រាក់ចំនួន៤០ គឺជើងពីរៗនៅក្រោមរាល់តែក្តារសំរាប់ស៊កពន្លួញចូលទៅ
នៅគ្រប់តែក្តារ មានពន្លួញ២ រៀងតាមជួរជញ្ជាំង គាត់ធ្វើអស់ទាំងក្តារសំរាប់រោងឧបោសថនោះ ឲ្យដូចៗគ្នា
ក៏ដាក់ជើងធ្វើពីប្រាក់ទាំង៤០ នៅក្រោមក្តារទាំង២០នោះ ក្រោមក្តារ១មានជើង២ សំរាប់ស៊កពន្លួញទាំង២ដែលនៅចុងក្តារនោះ