ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 25:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ប្រហក​ឈើ​ស្នែង​ទៅ​ក្នុង​កង​នៅ​ជ្រុង​ហឹប​នោះ​សំរាប់​សែង​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​នៅ​ជ្រុង​ហិប​នោះ ដើម្បី​សែង​ហិប។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហិប ដើម្បី​សែង​ហិប​នោះ។

សូមមើលជំពូក

អាល់គីតាប

ត្រូវ​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហិប ដើម្បី​សែង​ហិប​នោះ។

សូមមើលជំពូក



និក្ខមនំ 25:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូន​ចៅ​លេវី​បាន​សែង​ហឹប​នៃ​ព្រះ​ទៅ​ដោយ​ឈើ​ស្នែង ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


រួច​ដាវីឌ​ទ្រង់​មាន​បន្ទូល​ថា មិន​ត្រូវ​ឲ្យ​អ្នក​ណា​សែង​ហឹប​នៃ​ព្រះ​ឡើយ លើក​តែ​ពួក​លេវី​ប៉ុណ្ណោះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រើស​គេ ទុក​ជា​អ្នក​សែង​ហឹប​នៃ​ព្រះ ហើយ​ឲ្យ​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់ជា​ដរាប


ហើយ​ត្រូវ​យក​ឈើ​នាង‌នួន​ធ្វើ​ជា​ឈើ​ស្នែង ដោយ​ស្រោប​មាស​ដូច​គ្នា​ដែរ


ឈើ​ស្នែង​នោះ​ត្រូវ​នៅ​ជាប់​នឹង​កង​ហឹប មិន​ត្រូវ​ឲ្យ​ដក​ចេញ​ឡើយ


កង​ទាំង​នោះ​ត្រូវ​នៅ​ជិត​គែម​តុ សំរាប់​ប្រហក​ឈើ​ស្នែង​នឹង​សែង​ទៅ


ត្រូវ​យក​ឈើ​នាង‌នួន​ស្រោប​ដោយ​មាស ធ្វើ​ជា​ស្នែង​សំរាប់​សែង​តុ


នៅ​ពី​ក្រោម​កែម​នោះ​ត្រូវ​ធ្វើ​កង​មាស​២​ដាក់​ភ្ជាប់​នៅ​សង​ខាង សំរាប់​នឹង​ប្រហក​ឈើ​ស្នែង​សែង​ទៅ


យ៉ូស្វេ​ជា​កូន​នុន​ក៏​ហៅ​ពួក​សង្ឃ​មក​ប្រាប់​ថា ចូរ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា ហើយ​ឲ្យ​មាន​សង្ឃ​៧​រូប​កាន់​ត្រែ​ស្នែង​ចៀម ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ទៅ