គេក៏ធ្វើដំណើរទៅ ឯគ្រប់ទាំងទីក្រុងនៅជុំវិញទាំងឡាយ ក៏កើតមានសេចក្ដីស្ញែងខ្លាចជាខ្លាំង គេមិនបានដេញតាមពួកកូនយ៉ាកុបទេ។
និក្ខមនំ 23:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់អញទៅមុនឯង ហើយនឹងបំផ្លាញគ្រប់ទាំងសាសន៍ដែលឯងទៅដល់ អញនឹងធ្វើឲ្យអស់ទាំងខ្មាំងសត្រូវឯងត្រូវបែរខ្នងនៅមុខឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់យើងទៅមុនអ្នក ហើយនឹងបំផ្លាញជាតិសាសន៍ទាំងអស់ដែលអ្នកទៅដល់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នករត់បាក់ទ័ពនៅមុខអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុនពេលអ្នកទៅដល់ យើងនឹងធ្វើឲ្យជាតិសាសន៍ទាំងអស់ញ័ររន្ធត់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់អ្នក បាក់ទ័ព រត់ប្រាសអាយុ។ អាល់គីតាប មុនពេលអ្នកទៅដល់ យើងនឹងធ្វើឲ្យជាតិសាសន៍ទាំងអស់ញ័ររន្ធត់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់អ្នក បាក់ទ័ពរត់ប្រាសអាយុ។ |
គេក៏ធ្វើដំណើរទៅ ឯគ្រប់ទាំងទីក្រុងនៅជុំវិញទាំងឡាយ ក៏កើតមានសេចក្ដីស្ញែងខ្លាចជាខ្លាំង គេមិនបានដេញតាមពួកកូនយ៉ាកុបទេ។
ទ្រង់បានធ្វើឲ្យពួកខ្មាំងសត្រូវបែរខ្នងនៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានកាត់ពួកអ្នក ដែលស្អប់ទូលបង្គំចេញ
ពីព្រោះព្រះអម្ចាស់ ទ្រង់បានធ្វើឲ្យពួកទ័ពស៊ីរីបានឮសូរសន្ធឹករទេះចំបាំង នឹងសន្ធឹកពលសេះ គឺជាសូរសព្ទនៃកងទ័ពយ៉ាងធំនៅក្នុងទីបោះទ័ពរបស់គេ ក៏និយាយគ្នាថា មើលស្តេចអ៊ីស្រាអែលបានជួលពួកស្តេចនៃសាសន៍ហេត នឹងស្តេចអេស៊ីព្ទឲ្យមកច្បាំងនឹងយើងហើយ
ហើយវាយអស់ទាំងទីក្រុង នៅជុំវិញក្រុងកេរ៉ាដែរ ពីព្រោះសេចក្ដីស្ញែងខ្លាចរបស់ព្រះយេហូវ៉ា បានគ្របសង្កត់លើពួកក្រុងទាំងនោះ ពួកយូដាក៏ប្លន់ទីក្រុងទាំងនោះ យកបានរបស់យ៉ាងសន្ធឹក
ទ្រង់បានធ្វើឲ្យពួកខ្មាំងសត្រូវបែរខ្នងនៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានប្រហារអស់អ្នកដែលស្អប់ទូលបង្គំ
អញនឹងចាត់ទេវតា១ឲ្យនាំមុខឯង ហើយនឹងបណ្តេញពួកសាសន៍កាណាន សាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូសចេញ
ដ្បិតអញនឹងបណ្តេញអស់ទាំងសាសន៍ដទៃពីមុខឯងចេញ ហើយនឹងវាតព្រំស្រុករបស់ឯងឲ្យធំទូលាយឡើង កាលណាឯងឡើងមកនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង៣ដងក្នុង១ឆ្នាំ នោះនឹងគ្មានអ្នកណាលោភចង់បានស្រុករបស់ឯងឡើយ។
ដូច្នេះ សាសន៍ម៉ូអាប់ក៏ភ័យខ្លាចជាខ្លាំង ហើយមានចិត្តស្រយុតរន្ធត់ នៅមុខពួកកូនចៅអ៊ីស្រាអែល ដោយព្រោះគេមានគ្នាច្រើន
នោះព្រះយេហូវ៉ាទ្រង់នឹងបណ្តេញអស់ទាំងសាសន៍ទាំងនេះ ពីមុខឯងចេញ ហើយឯងនឹងបានចាប់យកស្រុក របស់សាសន៍ទាំងប៉ុន្មានដែលធំ ហើយខ្លាំងពូកែជាងឯង
គ្មានមនុស្សណាមួយនឹងអាចឈរនៅមុខឯងរាល់គ្នាបានឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងបណ្តាលស្រុកទាំងមូលដែលឯងរាល់គ្នាទៅជាន់នោះ ឲ្យមានសេចក្ដីភ័យញ័រ ហើយឲ្យស្ញែងខ្លាចចំពោះឯងរាល់គ្នា ដូចជាទ្រង់បានមានបន្ទូលនឹងឯងហើយ។
នៅថ្ងៃនេះឯង អញនឹងចាប់តាំងបណ្តាលឲ្យអស់ទាំងសាសន៍ ដែលនៅក្រោមមេឃទាំងប៉ុន្មាន មានសេចក្ដីភ័យញ័រ នឹងសេចក្ដីកោតខ្លាចដល់ឯង ដោយគេឮនិយាយពីឯង ហើយគេនឹងញាប់ញ័រ ព្រមទាំងមានសេចក្ដីថប់បារម្ភដោយព្រោះឯង។
ទ្រង់នឹងបណ្តេញអស់ទាំងខ្មាំងសត្រូវពីមុខឯងចេញ ដូចជាព្រះយេហូវ៉ាបានសន្យាហើយ។
ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រគល់គេមកឯង ហើយនឹងកំចាត់កំចាយគេ ដោយសេចក្ដីបាក់ភ្លូកយ៉ាងសំបើម ទាល់តែគេវិនាសបាត់អស់ទៅ
នោះក៏មានការញាប់ញ័រកើតឡើង ក្នុងទីបោះទ័ពដែលនៅវាល នឹងនៅក្នុងពួកបណ្តាទ័ពទាំងប៉ុន្មាន ឯពួកអ្នកនៅក្នុងបន្ទាយ នឹងពួកទ័ពបំផ្លាញ គេក៏ញ័ររន្ធត់ដែរ ហើយផែនដីក៏កក្រើកឡើង ដូច្នេះ គេមានសេចក្ដីញ័ររន្ធត់ជាខ្លាំងក្រៃលែង។