ដូច្នេះសារ៉ាយក៏និយាយទៅអាប់រ៉ាមថា មើល ព្រះយេហូវ៉ាទ្រង់បង្ខាំងមិនឲ្យខ្ញុំមានកូនទេ ហេតុនោះ សូមអ្នកអញ្ជើញចូលទៅឯបាវស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារវា អាប់រ៉ាមក៏ស្តាប់តាម
និក្ខមនំ 21:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើប្រពន្ធនោះជាស្ត្រីដែលចៅហ្វាយបានឲ្យ ហើយនាងបានបង្កើតកូនប្រុសឬស្រីឲ្យវា នោះប្រពន្ធ នឹងកូនទាំងប៉ុន្មានជារបស់ផងចៅហ្វាយវាវិញ ឯវាត្រូវចេញទៅតែខ្លួនប៉ុណ្ណោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើប្រពន្ធនោះជាស្ត្រីដែលចៅហ្វាយបានរកឲ្យ ហើយនាងបង្កើតបានកូនប្រុស ឬកូនស្រី នោះប្រពន្ធ និងកូននឹងបានជារបស់ចៅហ្វាយ ហើយអ្នកនោះត្រូវចេញទៅតែម្នាក់ឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើចៅហ្វាយរបស់គេរកប្រពន្ធឲ្យ ហើយប្រពន្ធនោះមានកូនប្រុស ឬកូនស្រី នោះប្រពន្ធ និងកូនប្រុសកូនស្រីរបស់គេ ត្រូវតែនៅបម្រើចៅហ្វាយ ហើយបុរសនោះត្រូវចាកចេញទៅតែម្នាក់ឯង។ អាល់គីតាប ប្រសិនបើចៅហ្វាយរបស់គេរកប្រពន្ធឲ្យ ហើយប្រពន្ធនោះមានកូនប្រុស ឬកូនស្រី នោះប្រពន្ធ និងកូនប្រុស កូនស្រីរបស់គេ ត្រូវតែនៅបម្រើចៅហ្វាយ ហើយបុរសនោះត្រូវចាកចេញទៅតែម្នាក់ឯង។ |
ដូច្នេះសារ៉ាយក៏និយាយទៅអាប់រ៉ាមថា មើល ព្រះយេហូវ៉ាទ្រង់បង្ខាំងមិនឲ្យខ្ញុំមានកូនទេ ហេតុនោះ សូមអ្នកអញ្ជើញចូលទៅឯបាវស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារវា អាប់រ៉ាមក៏ស្តាប់តាម
ទោះបើកូនដែលកើតនៅផ្ទះឯង ឬកូនដែលបានទិញនឹងប្រាក់មកក្តី នោះក៏ត្រូវតែកាត់ស្បែកទាំងអស់ដែរ ទើបសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ក្នុងសាច់ឯងរាល់គ្នា ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច
បើវាបានមកតែម្នាក់ឯង នោះនឹងចេញទៅតែម្នាក់ដែរ តែបើមានប្រពន្ធផង នោះប្រពន្ធនឹងចេញទៅជាមួយគ្នា
តែបើបាវនោះនិយាយថា ខ្ញុំស្រឡាញ់ចៅហ្វាយខ្ញុំ នឹងប្រពន្ធកូនខ្ញុំណាស់ ខ្ញុំមិនចេញទៅទេ