Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 21:4 - អាល់គីតាប

4 ប្រសិន​បើ​ចៅ‌ហ្វាយ​របស់​គេ​រក​ប្រពន្ធ​ឲ្យ ហើយ​ប្រពន្ធ​នោះ​មាន​កូន​ប្រុស ឬ​កូន​ស្រី នោះ​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​របស់​គេ ត្រូវ​តែ​នៅ​បម្រើ​ចៅ‌ហ្វាយ ហើយ​បុរស​នោះ​ត្រូវ​ចាក​ចេញ​ទៅ​តែ​ម្នាក់​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប្រសិន‌បើ​ប្រពន្ធ​នោះ​ជា​ស្ត្រី​ដែល​ចៅ‌ហ្វាយ​បាន​រក​ឲ្យ ហើយ​នាង​បង្កើត​បាន​កូន​ប្រុស ឬ​កូន​ស្រី នោះ​ប្រពន្ធ និង​កូន​នឹង​បាន​ជា​របស់​ចៅ‌ហ្វាយ ហើយ​អ្នក​នោះ​ត្រូវ​ចេញ​ទៅ​តែ​ម្នាក់​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ប្រសិន​បើ​ចៅហ្វាយ​របស់​គេ​រក​ប្រពន្ធ​ឲ្យ ហើយ​ប្រពន្ធ​នោះ​មាន​កូន​ប្រុស ឬ​កូន​ស្រី នោះ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​គេ ត្រូវ​តែ​នៅ​បម្រើ​ចៅហ្វាយ ហើយ​បុរស​នោះ​ត្រូវ​ចាក​ចេញ​ទៅ​តែ​ម្នាក់​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 បើ​ប្រពន្ធ​នោះ​ជា​ស្ត្រី​ដែល​ចៅហ្វាយ​បាន​ឲ្យ ហើយ​នាង​បាន​បង្កើត​កូន​ប្រុស​ឬ​ស្រី​ឲ្យ​វា នោះ​ប្រពន្ធ នឹង​កូន​ទាំង​ប៉ុន្មាន​ជា​របស់​ផង​ចៅហ្វាយ​វា​វិញ ឯ​វា​ត្រូវ​ចេញ​ទៅ​តែ​ខ្លួន​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង




និក្ខមនំ 21:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

សារ៉ាយ​ជម្រាប​អ៊ីប្រាំ​ថា៖ «ដោយអុលឡោះ‌តាអាឡា​មិន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ដូច្នេះ សូម​បង​ទៅ​យក​ស្រី​បម្រើ​ខ្ញុំ​ទៅ ប្រហែល​ជា​ខ្ញុំ នឹង​បាន​កូន​ប្រុស​មួយ​តាម​រយៈ​នាង»។ អ៊ីប្រាំ​ក៏​ស្តាប់​តាម​ពាក្យ​សំដី​របស់​សារ៉ាយ។


គេ​ត្រូវ​ខតាន់​ឲ្យ​ប្រុសៗ ដែល​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក និង​ប្រុសៗ​ដែល​អ្នក​ទិញ​មក​ដោយ​ប្រាក់ ទុក​ជា​សញ្ញា​សំគាល់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​អំពី​សម្ពន្ធ‌មេត្រី ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប។


បើ​ខ្ញុំ​បម្រើ​នោះ​មក​តែ​ម្នាក់​ឯង គេ​ត្រូវ​ចាក​ចេញ​ទៅ​តែ​ម្នាក់​ឯង ប៉ុន្តែ ប្រសិន​បើ​គេ​មាន​ប្រពន្ធ​មក​ជា​មួយ គេ​ត្រូវ​ចាក​ចេញ​ទៅ​ជា​មួយ​ប្រពន្ធ​ដែរ។


ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​បម្រើ​ប្រកាស​ថា ខ្ញុំ​ស្រឡាញ់​ចៅ‌ហ្វាយ ព្រម​ទាំង​ប្រពន្ធ​កូន​របស់​ខ្ញុំ ខ្ញុំ​មិន​ចង់​បាន​សេរី‌ភាព​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម