ត្រូវឲ្យឯងដាក់កំណត់គោលចារិកនៅជុំវិញ ឲ្យបណ្តាជនគ្រប់គ្នា ដោយប្រាប់ថា ចូរប្រយ័ត កុំឲ្យឡើងទៅលើភ្នំឡើយ កុំឲ្យទាំងជាន់ដល់ជើងភ្នំផង ដ្បិតអ្នកណាដែលជាន់ដល់ភ្នំ នោះនឹងត្រូវស្លាប់ជាមិនខាន
និក្ខមនំ 19:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេទូលឆ្លើយទៅព្រះយេហូវ៉ាថា បណ្តាជនទាំងឡាយនឹងឡើងមកដល់ភ្នំស៊ីណាយពុំបាន ដ្បិតទ្រង់បានហាមផ្តាច់ហើយ ដោយបន្ទូលថា ចូរដាក់គោលចារឹកនៅជុំវិញភ្នំ ហើយញែកចេញជាបរិសុទ្ធផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «ប្រជាជនមិនអាចឡើងមកលើភ្នំស៊ីណាយបានទេ ដ្បិតព្រះអង្គបានហាមគេហើយ ដោយមានព្រះបន្ទូលថា "ចូរកំណត់ព្រំប្រទល់នៅជុំវិញភ្នំ ហើយញែកភ្នំនេះចេញជាបរិសុទ្ធ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ប្រជាជនពុំអាចឡើងមកលើភ្នំស៊ីណៃទេ ដ្បិតព្រះអង្គផ្ទាល់បានបញ្ជាឲ្យយើងខ្ញុំ កំណត់ព្រំដែនជុំវិញភ្នំ ហើយញែកភ្នំនេះទុកជាកន្លែងដ៏វិសុទ្ធទៀតផង»។ អាល់គីតាប ម៉ូសាជម្រាបអុលឡោះតាអាឡាថា៖ «ប្រជាជនពុំអាចឡើងមកលើភ្នំស៊ីណៃបានទេ ដ្បិតទ្រង់ផ្ទាល់បានបញ្ជាឲ្យយើងខ្ញុំ កំណត់ព្រំដែនជុំវិញភ្នំ ហើយញែកភ្នំនេះទុកជាកន្លែងបរិសុទ្ធទៀតផង»។ |
ត្រូវឲ្យឯងដាក់កំណត់គោលចារិកនៅជុំវិញ ឲ្យបណ្តាជនគ្រប់គ្នា ដោយប្រាប់ថា ចូរប្រយ័ត កុំឲ្យឡើងទៅលើភ្នំឡើយ កុំឲ្យទាំងជាន់ដល់ជើងភ្នំផង ដ្បិតអ្នកណាដែលជាន់ដល់ភ្នំ នោះនឹងត្រូវស្លាប់ជាមិនខាន
តែព្រះយេហូវ៉ាទ្រង់បង្គាប់ថា ទៅៗ ចូរឯងចុះទៅ រួចឡើងមកវិញ នាំទាំងអើរ៉ុនមកជាមួយផង តែកុំបើកឲ្យពួកសង្ឃ នឹងពួកជន ទំលាយចូលមកឯព្រះយេហូវ៉ាឡើយ ក្រែងទ្រង់នឹងប្រហារគេ