ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 16:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​ថ្ងៃ​ទី​៦ គេ​ក៏​រើស​នំ​នោះ​បាន​ចំនួន​២​ភាគ គឺ​២​ខ្ញឹង​គ្រប់​គ្នា រួច​អស់​ទាំង​មេ​លើ​ពួក​ជំនុំ​ក៏​មក​ប្តឹង​ដល់​ម៉ូសេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​ទី​ប្រាំមួយ គេ​ក៏​រើស​នំ​ប៉័ង​ចំនួន​ពីរ​ភាគ គឺ​ម្នាក់ៗ​ពីរ​ខ្ញឹង ហើយ​កាល​ពួក​មេ​ដឹក​នាំ​ទាំង​អស់​របស់​ក្រុម​ជំនុំ​មក​ប្តឹង​លោក​ម៉ូសេ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពួក​គេ​រើស​អាហារ​ពីរ​ដង​ច្រើន​ជាង គឺ​ពីរ​កូន​ល្អី​ក្នុង​ម្នាក់ៗ។ មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍​មក​រាយ‌ការណ៍​ជម្រាប​លោក​ម៉ូសេ។

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពួក​គេ​រើស​អាហារ​ពីរ​ដង​ច្រើន​ជាង គឺ​ពីរ​កូន​ល្អី​ក្នុង​ម្នាក់ៗ។ មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍​មក​រាយ​ការណ៍​ជម្រាប​ម៉ូសា។

សូមមើលជំពូក



និក្ខមនំ 16:22
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ហើយ ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ឲ្យ​អ្នក​រាល់​គ្នា​រើស​យក​ល្មម​តែ​នឹង​បរិភោគ​ឆ្អែត​គ្រប់​គ្នា​ចុះ គឺ​ជា​១​ខ្ញឹង​ម្នាក់ តាម​ចំនួន​ពួក​អ្នក​រាល់​គ្នា គ្រប់​គ្នា​ត្រូវ​យក​ឲ្យ​ល្មម​ដល់​ពួក​អ្នក​ដែល​នៅ​ត្រសាល​របស់​ខ្លួន


គេ​ក៏​តែង‌តែ​រើស​រាល់​តែ​ព្រឹក​ឲ្យ​ល្មម​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា លុះ​ដល់​ថ្ងៃ​ក្តៅ នំ​នោះ​ក៏​រលាយ​ទៅ។


ដល់​ថ្ងៃ​ទី​៦ នោះ​ត្រូវ​ឲ្យ​គេ​រើស​លើស​ជាង​ធម្មតា​១​ជា​២ យក​ទៅ​រៀបចំ​ទុក។


តែ​ម៉ូសេ​ហៅ​គេ​ឲ្យ​មក នោះ​អើរ៉ុន នឹង​អស់​ទាំង​មេ​ពួក​ជំនុំ​ក៏​នាំ​គ្នា​ត្រឡប់​មក​ឯ​លោក​វិញ ហើយ​លោក​បាន​និយាយ​នឹង​គេ


ដ្បិត​នោះ​គឺ​ជា​ឆ្នាំ​សោមនស្ស​ហើយ ត្រូវ​រាប់​ជា​ឆ្នាំ​បរិសុទ្ធ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​នឹង​បរិភោគ​ផល​ចំរើន​អំពី​ស្រែ​ចំការ។


រួច​ដល់​ឆ្នាំ​ទី​៨ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សាប‌ព្រោះ​ទៅ​ចុះ តែ​នឹង​បរិភោគ​ផល​ចាស់​ដរាប​ដល់​ឆ្នាំ​ទី​៩ ឯង​រាល់​គ្នា​ត្រូវ​បរិភោគ​ផល​ចាស់​នោះ​រហូត​ដល់​បាន​ច្រូត​ផល​ថ្មី​ហើយ។