Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 16:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 នៅ​ថ្ងៃ​ទី​ប្រាំមួយ គេ​ក៏​រើស​នំ​ប៉័ង​ចំនួន​ពីរ​ភាគ គឺ​ម្នាក់ៗ​ពីរ​ខ្ញឹង ហើយ​កាល​ពួក​មេ​ដឹក​នាំ​ទាំង​អស់​របស់​ក្រុម​ជំនុំ​មក​ប្តឹង​លោក​ម៉ូសេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពួក​គេ​រើស​អាហារ​ពីរ​ដង​ច្រើន​ជាង គឺ​ពីរ​កូន​ល្អី​ក្នុង​ម្នាក់ៗ។ មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍​មក​រាយ‌ការណ៍​ជម្រាប​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 លុះ​ដល់​ថ្ងៃ​ទី​៦ គេ​ក៏​រើស​នំ​នោះ​បាន​ចំនួន​២​ភាគ គឺ​២​ខ្ញឹង​គ្រប់​គ្នា រួច​អស់​ទាំង​មេ​លើ​ពួក​ជំនុំ​ក៏​មក​ប្តឹង​ដល់​ម៉ូសេ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពួក​គេ​រើស​អាហារ​ពីរ​ដង​ច្រើន​ជាង គឺ​ពីរ​កូន​ល្អី​ក្នុង​ម្នាក់ៗ។ មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍​មក​រាយ​ការណ៍​ជម្រាប​ម៉ូសា។

សូមមើលជំពូក ចម្លង




និក្ខមនំ 16:22
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ឲ្យ​ម្នាក់​ៗ​រើស​យក​ល្មម​តែ​បរិ‌ភោគ​ឆ្អែត​ចុះ គឺ​មួយ​ខ្ញឹង​ម្នាក់ តាម​ចំនួន​មនុស្ស គ្រប់​គ្នា​ត្រូវ​យក​ឲ្យ​ល្មម​សម្រាប់​តែ​អ្នក​ដែល​នៅ​ក្នុង​ត្រសាល​របស់​ខ្លួន»។


គេ​តែង‌តែ​រើស​រៀង​រាល់​ព្រឹក ឲ្យ​ល្មម​តែ​បរិ‌ភោគ​ប៉ុណ្ណោះ តែ​នៅ​ពេល​ថ្ងៃ​ក្តៅ​ឡើង នំ​នោះ​ក៏​រលាយ​អស់។


នៅ​ថ្ងៃ​ទី​ប្រាំមួយ ត្រូវ​ឲ្យ​គេ​រើស​លើស​ជាង​ធម្មតា​មួយ​ជា​ពីរ យក​ទៅ​រៀបចំ​ទុក»។


ប៉ុន្ដែ លោក​ម៉ូសេ​បាន​ហៅ​ពួក‌គេ​មក ហើយ​លោក​អើរ៉ុន និង​ពួក​មេ​ដឹក​នាំ​ក្រុម​ជំនុំ​ទាំង​អស់​ក៏​នាំ​គ្នា​ត្រឡប់​មក​ឯ​លោក​វិញ រួច​លោក​មាន​ប្រសាសន៍​ជា‌មួយ​ពួក‌គេ។


ដ្បិត​នោះ​ជា​ឆ្នាំ​ប្រោស​លោះ ត្រូវ​រាប់​ជា​ឆ្នាំ​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា ហើយ​អ្នក​នឹង​បរិ‌ភោគ​ផល​ពី​ស្រែ​ចម្ការ។


រួច​ដល់​ឆ្នាំ​ទី​ប្រាំបី អ្នក​រាល់​គ្នា​ត្រូវ​សាប‌ព្រោះ​ទៅ​ចុះ តែ​នឹង​បរិ‌ភោគ​ផល​ចាស់​ដរាប​ដល់​ឆ្នាំ​ទី​៩ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​ផល​ចាស់​នោះ​រហូត​ដល់​បាន​ច្រូត​ផល​ថ្មី​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម