នោះម៉ូសេក៏ហៅពួកចាស់ទុំសាសន៍អ៊ីស្រាអែលមកប្រាប់ថា ចូរទៅយកកូនចៀម តាមគ្រួនៃអ្នករាល់គ្នា ហើយសំឡាប់ធ្វើបុណ្យរំលងទៅ
និក្ខមនំ 13:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់ទាំងកូនច្បងរបស់សត្វលា នោះត្រូវថ្វាយកូនចៀម ដើម្បីស្នងនឹងលោះវា តែបើមិនចង់លោះទេ នោះត្រូវបំបាក់កវាទៅ ហើយអស់ទាំងកូនច្បងរបស់មនុស្ស ក្នុងពួកកូនចៅនៃអ្នករាល់គ្នា នោះក៏ត្រូវលោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គ្រប់ទាំងកូនដំបូងរបស់សត្វលា ត្រូវថ្វាយកូនចៀមជំនួសវិញ។ ប្រសិនបើអ្នករាល់គ្នាមិនលោះវាទេ ត្រូវបំបាក់កវាទៅ ហើយអស់ទាំងកូនប្រុសច្បង ក្នុងចំណោមកូនរបស់អ្នករាល់គ្នា នោះក៏ត្រូវលោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯកូនដំបូងរបស់សត្វលា នោះអ្នករាល់គ្នាត្រូវយកកូនចៀមមកថ្វាយជំនួសវិញ។ ប្រសិនបើអ្នករាល់គ្នាមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នករាល់គ្នាក៏ត្រូវលោះកូនប្រុសច្បងរបស់អ្នករាល់គ្នាដែរ។ អាល់គីតាប ចំណែកឯកូនដំបូងរបស់សត្វលា នោះអ្នករាល់គ្នាត្រូវយកកូនចៀមមកឲ្យជំនួសវិញ។ ប្រសិនបើអ្នករាល់គ្នាមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នករាល់គ្នាក៏ត្រូវលោះកូនប្រុសច្បងរបស់អ្នករាល់គ្នាដែរ។ |
នោះម៉ូសេក៏ហៅពួកចាស់ទុំសាសន៍អ៊ីស្រាអែលមកប្រាប់ថា ចូរទៅយកកូនចៀម តាមគ្រួនៃអ្នករាល់គ្នា ហើយសំឡាប់ធ្វើបុណ្យរំលងទៅ
ចូរប្រកាសប្រាប់ដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាថា នៅថ្ងៃ១០ខែនេះ ត្រូវឲ្យគ្រប់គ្នាយកកូនចៀម១ តាមពួកគ្រួឪពុកខ្លួន គឺកូនចៀម១សំរាប់គ្រួ១
នៅក្នុងពួកកូនចៅអ៊ីស្រាអែល ត្រូវញែកអស់ទាំងកូនច្បងចេញទុកសំរាប់អញ គឺជាកូនណាដែលកើតពីពោះម្តាយមកមុនបង្អស់ ទោះមនុស្សឬសត្វក្តី នោះជារបស់ផងអញ។
ឯកូនច្បងរបស់សត្វលា នោះត្រូវឲ្យលោះដោយកូនចៀម១ តែបើមិនចង់លោះទេ នោះត្រូវបំបាក់កទៅ ឯអស់ទាំងកូនប្រុសច្បងនៃឯង នោះត្រូវតែលោះជាកុំខាន ហើយមិនត្រូវមកដោយដៃទទេនៅមុខអញឡើយ។
នោះជាពួកព្រហ្មចារី ដែលមិនបានបង្ខូចខ្លួននឹងស្រីឡើយ គេតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ទ្រង់បានលោះគេចេញពីពួកមនុស្សលោក ទុកជាផ្លែដំបូងថ្វាយដល់ព្រះ ហើយនឹងកូនចៀម