និក្ខមនំ 13:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ប៉ុន្តែ គ្រប់ទាំងកូនដំបូងរបស់សត្វលា ត្រូវថ្វាយកូនចៀមជំនួសវិញ។ ប្រសិនបើអ្នករាល់គ្នាមិនលោះវាទេ ត្រូវបំបាក់កវាទៅ ហើយអស់ទាំងកូនប្រុសច្បង ក្នុងចំណោមកូនរបស់អ្នករាល់គ្នា នោះក៏ត្រូវលោះដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ចំណែកឯកូនដំបូងរបស់សត្វលា នោះអ្នករាល់គ្នាត្រូវយកកូនចៀមមកថ្វាយជំនួសវិញ។ ប្រសិនបើអ្នករាល់គ្នាមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នករាល់គ្នាក៏ត្រូវលោះកូនប្រុសច្បងរបស់អ្នករាល់គ្នាដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ឯអស់ទាំងកូនច្បងរបស់សត្វលា នោះត្រូវថ្វាយកូនចៀម ដើម្បីស្នងនឹងលោះវា តែបើមិនចង់លោះទេ នោះត្រូវបំបាក់កវាទៅ ហើយអស់ទាំងកូនច្បងរបស់មនុស្ស ក្នុងពួកកូនចៅនៃអ្នករាល់គ្នា នោះក៏ត្រូវលោះដែរ សូមមើលជំពូកអាល់គីតាប13 ចំណែកឯកូនដំបូងរបស់សត្វលា នោះអ្នករាល់គ្នាត្រូវយកកូនចៀមមកឲ្យជំនួសវិញ។ ប្រសិនបើអ្នករាល់គ្នាមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នករាល់គ្នាក៏ត្រូវលោះកូនប្រុសច្បងរបស់អ្នករាល់គ្នាដែរ។ សូមមើលជំពូក |