ទ្រង់បានពង្រាបផ្លូវ សំរាប់សេចក្ដីខ្ញាល់របស់ទ្រង់ ទ្រង់មិនបានប្រណីព្រលឹងគេឲ្យរួចពីស្លាប់ទេ គឺបានប្រគល់ជីវិតគេដល់ជំងឺអាសន្នរោគ
និក្ខមនំ 12:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផារ៉ោនទ្រង់ក៏តើនឡើងទាំងយប់ ព្រមទាំងពួកមហាតលិកទ្រង់ នឹងពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា នោះក៏ឮសំរែកទ្រហោយំនៅក្នុងស្រុកអេស៊ីព្ទ ដ្បិតគ្មានផ្ទះឯណាមួយដែលមិនមានម្នាក់ស្លាប់នោះទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផារ៉ោនក៏តើនឡើងទាំងយប់ ព្រមទាំងពួកនាម៉ឺនមន្ត្រីទាំងអស់ និងសាសន៍អេស៊ីព្ទទាំងអស់ ហើយមានសម្រែកទ្រហោយំនៅក្នុងស្រុកអេស៊ីព្ទ ដ្បិតគ្មានផ្ទះណាមួយដែលមិនមានម្នាក់ស្លាប់នោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅយប់នោះ ព្រះចៅផារ៉ោន នាម៉ឺនសព្វមុខមន្ត្រីទាំងអស់ និងជនជាតិអេស៊ីបទាំងអស់ ក្រោកឡើងគ្រប់ៗគ្នា ហើយមានឮសម្រែកទ្រហោយំយ៉ាងខ្លាំង ក្នុងស្រុកអេស៊ីបទាំងមូល ដ្បិតគ្មានផ្ទះណាមួយដែលគ្មានមនុស្សស្លាប់ទេ។ អាល់គីតាប នៅយប់នោះ ស្តេចហ្វៀរ៉អ៊ូន នាម៉ឺនសព្វមុខមន្ត្រីទាំងអស់ និងជនជាតិអេស៊ីបទាំងអស់ក្រោកឡើងគ្រប់ៗគ្នា ហើយមានឮសំរែកទ្រហោយំយ៉ាងខ្លាំង ក្នុងស្រុកអេស៊ីបទាំងមូល ដ្បិតគ្មានផ្ទះណាមួយដែលគ្មានមនុស្សស្លាប់ទេ។ |
ទ្រង់បានពង្រាបផ្លូវ សំរាប់សេចក្ដីខ្ញាល់របស់ទ្រង់ ទ្រង់មិនបានប្រណីព្រលឹងគេឲ្យរួចពីស្លាប់ទេ គឺបានប្រគល់ជីវិតគេដល់ជំងឺអាសន្នរោគ
នោះទ្រង់មានបន្ទូលថា សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯងរាល់គ្នា ដូចជាអញបានប្រុងឲ្យឯងរាល់គ្នានឹងកូនចៅឯងទៅដែរ តែចូរប្រយ័ត ដ្បិតមានគ្រោះនៅខាងមុខឯងរាល់គ្នា
នោះគេនឹងស្រែកទ្រហោយំនៅពេញក្នុងស្រុកអេស៊ីព្ទ ដល់ម៉្លេះបានជាពីដើមមក មិនដែលមានដូច្នេះឡើយ ហើយទៅមុខទៀតក៏មិនដែលមានដែរ
អ្នកណាដែលចុកត្រចៀកមិនស្តាប់ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ អ្នកនោះឯងនឹងត្រូវអំពាវនាវដែរ តែមិនមានអ្នកណាស្តាប់ឡើយ។
នៅគ្រប់ទាំងចំការទំពាំងបាយជូរ គេនឹងទ្រហោយំដែរ ដ្បិតអញនឹងដើរកាត់កណ្តាលឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដ្បិតអ្នកណាដែលប្រព្រឹត្តដោយឥតមេត្តា នោះនឹងត្រូវទោសឥតគេមេត្តាដែរ រីឯសេចក្ដីមេត្តា នោះរមែងឈ្នះសេចក្ដីជំនុំជំរះវិញ។
ឯពួកមនុស្សដែលមិនបានស្លាប់ទេ នោះក៏កើតមានឫសដូងបាតវិញ ហើយសូរសំរែកនៅទីក្រុងនោះ ក៏ឮរហូតដល់ផ្ទៃមេឃ។