ដោយសារសេចក្ដីជំនឿ នោះលោកក៏ចេញពីស្រុកអេស៊ីព្ទទៅ ឥតកោតខ្លាចដល់សេចក្ដីកំហឹងនៃស្តេចឡើយ ដ្បិតលោកបានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ
និក្ខមនំ 10:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេក៏ទូលឆ្លើយថា បន្ទូលនោះត្រូវណាស់ ទូលបង្គំលែងមកគាល់ទ្រង់ទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេតបថា៖ «ព្រះករុណាមានរាជឱង្ការត្រូវហើយ! ទូលបង្គំនឹងលែងមកជួបព្រះភក្ត្រព្រះករុណាទៀតហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេតបថា៖ «ក្រាបទូល! ទូលបង្គំនឹងលែងជួបព្រះភ័ក្ត្រព្រះករុណា ដូចព្រះករុណាមានរាជឱង្ការមែន!»។ អាល់គីតាប ម៉ូសាតបថា៖ «បាទ! ខ្ញុំនឹងលែងជួបមុខស្តេច ដូចស្តេចមានប្រសាសន៍មែន!»។ |
ដោយសារសេចក្ដីជំនឿ នោះលោកក៏ចេញពីស្រុកអេស៊ីព្ទទៅ ឥតកោតខ្លាចដល់សេចក្ដីកំហឹងនៃស្តេចឡើយ ដ្បិតលោកបានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ