និក្ខមនំ 10:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់ក៏ធ្វើឲ្យមានខ្យល់ពីខាងលិចយ៉ាងខ្លាំង បក់កៀរកណ្តូបទំលាក់ទៅក្នុងសមុទ្រក្រហមអស់ទៅ គ្មានសល់កណ្តូបណាមួយនៅគ្រប់ក្នុងស្រុកអេស៊ីព្ទទៀតឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាក៏ធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងលិចយ៉ាងខ្លាំង កៀរកណ្តូបទម្លាក់ទៅក្នុងសមុទ្រក្រហម អស់ទៅ គ្មានសល់កណ្តូបណាមួយនៅក្នុងស្រុកអេស៊ីព្ទទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកពីទិសខាងលិច នាំហ្វូងកណ្ដូបទាំងប៉ុន្មាន ទម្លាក់ក្នុងសមុទ្រកក់អស់ទៅ ដោយពុំទុកឲ្យមានសល់កណ្ដូបណាមួយនៅលើទឹកដីអេស៊ីបឡើយ។ អាល់គីតាប អុលឡោះតាអាឡាធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកពីទិសខាងលិច នាំហ្វូងកណ្តូបទាំងប៉ុន្មាន ទម្លាក់ក្នុងសមុទ្រក្រហមអស់ទៅ ដោយពុំទុកឲ្យមានសល់កណ្តូបណាមួយនៅលើទឹកដីអេស៊ីបឡើយ។ |
តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យផារ៉ោនមានព្រះទ័យរឹងទទឹងដដែល ហើយផារ៉ោនមិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចេញទៅទេ។
គឺទ្រង់បាននាំគេដើរពង្វាងតាមផ្លូវទីរហោស្ថាន ក្បែរសមុទ្រក្រហមវិញ ពួកកូនចៅអ៊ីស្រាអែលក៏ឡើងចេញពីស្រុកអេស៊ីព្ទទៅទាំងកាន់គ្រឿងសស្ត្រាវុធ
ទ្រង់បានបោះអស់ទាំងរទេះ នឹងពលទ័ពរបស់ផារ៉ោនចោលទៅក្នុងសមុទ្រ ឯពួកមេទ័ពជ្រើសរើសទាំងប៉ុន្មាន ក៏បានលង់ទៅក្នុងសមុទ្រក្រហម
គឺអញនឹងកំចាត់ពលទ័ពពីទិសខាងជើងឲ្យឆ្ងាយចេញពីឯងទៅ ហើយបណ្តេញគេទៅឯស្រុក១ដែលហួតហែង ហើយស្ងាត់ច្រៀប មានក្បាលទ័ពបែរទៅឯសមុទ្រខាងកើត ហើយកន្ទុយទ័ពនៅឯសមុទ្រខាងលិច ហើយក្លិនស្អុយរបស់គេ នឹងសាយឡើង ព្រមទាំងក្លិនគំរង់ផង ពីព្រោះគេបានធ្វើការយ៉ាងសំបើម។
ដោយសារសេចក្ដីជំនឿ នោះគេបានដើរកាត់សមុទ្រក្រហម ដូចជាដើរលើដីគោក តែកាលពួកសាសន៍អេស៊ីព្ទបានល្បងល នោះគេក៏ត្រូវលេបបាត់ទៅ