ឯស្តេចអ័ហាស៊ូរុស ទ្រង់ដាក់ឲ្យមានពន្ធដារដល់ពួកអ្នកស្រុក នឹងពួកដែលនៅកោះសមុទ្រទាំងប៉ុន្មាន
នាងអេសធើរ 9:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ក្រិត្យរបស់ព្រះនាងអេសធើរបានបញ្ជាក់ពីរបៀបបុណ្យពោរនោះ ហើយក្រិត្យនោះក៏បានកត់ចុះទុកក្នុងសៀវភៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាជបញ្ជារបស់ព្រះនាងអេសធើរ បានបញ្ជាក់អំពីពិធីប្រារព្ធបុណ្យពួរីម ហើយរាជបញ្ជានោះត្រូវបានកត់ត្រាទុកក្នុងសៀវភៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជបញ្ជារបស់ព្រះនាងអេសធើរជាមូលដ្ឋាននៃពិធីបុណ្យពួរីម ហើយគេក៏បានចងក្រងទុកក្នុងកណ្ឌគម្ពីរនេះ។ អាល់គីតាប រាជបញ្ជារបស់នាងអេសធើរជាមូលដ្ឋាននៃពិធីបុណ្យពួរីម ហើយគេក៏បានចងក្រងទុកក្នុងអាយិតគីតាបនេះ។ |
ឯស្តេចអ័ហាស៊ូរុស ទ្រង់ដាក់ឲ្យមានពន្ធដារដល់ពួកអ្នកស្រុក នឹងពួកដែលនៅកោះសមុទ្រទាំងប៉ុន្មាន
ហេតុនោះបានជាគេហៅថ្ងៃទាំង២នោះថា «បុណ្យពោរ» តាមពាក្យ «ពោរ»នោះឯង ហើយដោយព្រោះសេចក្ដីទាំងប៉ុន្មានក្នុងសំបុត្រនោះ នឹងការទាំងប៉ុន្មានដែលគេបានឃើញពីដំណើរនោះ ព្រមទាំងការដែលបានកើតដល់គេផង