រីឯនៅឆ្នាំ១២ ក្នុងរាជ្យអ័ហាស៊ូរុស គឺនៅខែទី១ ជាខែចេត្រ នោះគេវាយលេខតាមរបៀន «ពោរ» នៅមុខហាម៉ាន ដេញរកថ្ងៃខែ ទៅទល់នឹងខែ១២ ទើបត្រូវ គឺជាខែផល្គុន
នាងអេសធើរ 9:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាគេហៅថ្ងៃទាំង២នោះថា «បុណ្យពោរ» តាមពាក្យ «ពោរ»នោះឯង ហើយដោយព្រោះសេចក្ដីទាំងប៉ុន្មានក្នុងសំបុត្រនោះ នឹងការទាំងប៉ុន្មានដែលគេបានឃើញពីដំណើរនោះ ព្រមទាំងការដែលបានកើតដល់គេផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាគេហៅថ្ងៃទាំងពីរនោះថា «បុណ្យពួរីម» តាមពាក្យ «ពោរ» នោះឯង ហើយដោយព្រោះសេចក្ដីទាំងប៉ុន្មានដែលចែងក្នុងសំបុត្រនោះ និងដោយហេតុការណ៍ដែលគេប្រឈមមុខក្នុងរឿងនោះ ព្រមទាំងហេតុការណ៍ដែលបានកើតដល់ពួកគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាគេហៅថ្ងៃនោះថា ថ្ងៃបុណ្យពួរីម តាមឈ្មោះប្រដាប់ផ្សងពួរីម។ ជនជាតិយូដាប្រារព្ធបុណ្យនោះ ដើម្បីរំឭកពីព្រឹត្តិការណ៍ដែលកើតឡើង ដូចមានចែងទុកក្នុងលិខិតរបស់លោកម៉ាដេកាយ ហើយពួកគេក៏បានឃើញ ព្រមទាំងជួបព្រឹត្តិការណ៍ទាំងនោះដែរ។ អាល់គីតាប ហេតុនេះហើយបានជាគេហៅថ្ងៃនោះថា ថ្ងៃបុណ្យពួរីម តាមឈ្មោះប្រដាប់ផ្សងពួរីម។ ជនជាតិយូដាប្រារព្ធបុណ្យនោះ ដើម្បីរំលឹកពីព្រឹត្តិការណ៍ដែលកើតឡើង ដូចមានចែងទុកក្នុងលិខិតរបស់លោកម៉ាដេកាយ ហើយពួកគេក៏បានឃើញ ព្រមទាំងជួបព្រឹត្តិការណ៍ទាំងនោះដែរ។ |
រីឯនៅឆ្នាំ១២ ក្នុងរាជ្យអ័ហាស៊ូរុស គឺនៅខែទី១ ជាខែចេត្រ នោះគេវាយលេខតាមរបៀន «ពោរ» នៅមុខហាម៉ាន ដេញរកថ្ងៃខែ ទៅទល់នឹងខែ១២ ទើបត្រូវ គឺជាខែផល្គុន
ឯម៉ាដេកាយ លោកក៏តែងសេចក្ដីទាំងនេះទុក ហើយផ្ញើសំបុត្រទៅដល់ពួកសាសន៍យូដាទាំងអស់ ដែលនៅគ្រប់ទាំងខេត្តនៃស្តេចអ័ហាស៊ូរុស ទាំងជិតទាំងឆ្ងាយ
ដូច្នេះ ក្រិត្យរបស់ព្រះនាងអេសធើរបានបញ្ជាក់ពីរបៀបបុណ្យពោរនោះ ហើយក្រិត្យនោះក៏បានកត់ចុះទុកក្នុងសៀវភៅ។
គ្រានោះ អញនឹងឲ្យកន្លែង១ដល់ពួកកុក សំរាប់ជាទីកប់ខ្មោចនៅក្នុងស្រុកអ៊ីស្រាអែល គឺជាច្រកភ្នំដែលមនុស្សដើរកាត់ទៅខាងកើតសមុទ្រ ច្រកនោះនឹងបិទខ្ទប់ពួកអ្នកដើរកាត់ ហើយនៅទីនោះគេនឹងកប់សាកសពនៃកុក នឹងពួកកកកុញរបស់វា គេនឹងហៅច្រកភ្នំនោះថា ហាមុន-កុក
ទុកជាសេចក្ដីរំឭកដល់ពួកកូនចៅអ៊ីស្រាអែល ដើម្បីកុំឲ្យអ្នកដទៃណា ដែលមិនកើតពីពូជអើរ៉ុនមក បានចូលទៅដុតកំញាននៅចំពោះព្រះយេហូវ៉ាឡើយ ក្រែងលោគេត្រូវស្លាប់ដូចកូរេ ហើយនឹងពួកគេដែរ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ។