Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 39:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គ្រា​នោះ អញ​នឹង​ឲ្យ​កន្លែង​១​ដល់​ពួក​កុក សំរាប់​ជា​ទី​កប់​ខ្មោច​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល គឺ​ជា​ច្រក​ភ្នំ​ដែល​មនុស្ស​ដើរ​កាត់​ទៅ​ខាង​កើត​សមុទ្រ ច្រក​នោះ​នឹង​បិទ​ខ្ទប់​ពួក​អ្នក​ដើរ​កាត់ ហើយ​នៅ​ទី​នោះ​គេ​នឹង​កប់​សាក‌សព​នៃ​កុក នឹង​ពួក​កក‌កុញ​របស់​វា គេ​នឹង​ហៅ​ច្រក​ភ្នំ​នោះ​ថា ហាមុន-កុក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គ្រា​នោះ យើង​នឹង​ឲ្យ​កន្លែង​មួយ​ដល់​ពួក​កុក សម្រាប់​ជា​ទី​បញ្ចុះ​សព​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​នៅ​ជ្រលង​ភ្នំ​របស់​អ្នក​ដំណើរ ខាង​កើត​សមុទ្រ។ ជ្រលង​ភ្នំ​នោះ​នឹង​បិទ​ខ្ទប់​អ្នក​ដំណើរ ហើយ​នៅ​ទី​នោះ​គេ​នឹង​កប់​សាក‌សព​ពួក​កុក និង​ប្រជា​ជន​ជា​ច្រើនឥតគណនា​ទាំង​ប៉ុន្មាន​របស់​វា គេ​នឹង​ហៅ​ជ្រលង​ភ្នំ​នោះ​ថា ហាមុន-កុក ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រគល់​កន្លែង​មួយ​ក្នុង​ស្រុក​អ៊ីស្រា‌អែល សម្រាប់​បញ្ចុះ​សព​ស្ដេច​កុក គឺ​នៅ​ជ្រលង​ភ្នំ អ្នក​ដំណើរ​ដែល​ស្ថិត​នៅ​ខាង​កើត​សមុទ្រ។ គេ​នឹង​បញ្ចុះ​សព​ស្ដេច​កុក និង​ពល​ទ័ព​ដ៏​ច្រើន​របស់​ខ្លួន​នៅ​ទី​នោះ ហើយ​ឃាំង​ផ្លូវ​អ្នក​ដំណើរ​មិន​ឲ្យ​ឆ្លង​កាត់​តាម​នោះ​ទៀត។ គេ​នឹង​ដាក់​ឈ្មោះ​ជ្រលង​ភ្នំ​នោះ​ថា “ជ្រលង​ភ្នំ​កង‌ពល​ស្ដេច​កុក”។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រគល់​កន្លែង​មួយ​ក្នុង​ស្រុក​អ៊ីស្រ‌អែល សម្រាប់​បញ្ចុះ​សព​ស្ដេច​កុក គឺ​នៅ​ជ្រលង​ភ្នំ អ្នក​ដំណើរ​ដែល​ស្ថិត​នៅ​ខាង​កើត​សមុទ្រ។ គេ​នឹង​បញ្ចុះ​សព​ស្ដេច​កុក និង​ពល​ទ័ព​ដ៏​ច្រើន​របស់​ខ្លួន​នៅ​ទី​នោះ ហើយ​ឃាំង​ផ្លូវ​អ្នក​ដំណើរ​មិន​ឲ្យ​ឆ្លង​កាត់​តាម​នោះ​ទៀត។ គេ​នឹង​ដាក់​ឈ្មោះ​ជ្រលង​ភ្នំ​នោះ​ថា “ជ្រលង​ភ្នំ​កង‌ពល​ស្ដេច​កុក”។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 39:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ប្រមូល​គរ​ឡើង​ជា​គំនរ រួច​ក្នុង​ស្រុក​ក៏​ធុំ​ក្លិន​ស្អុយ​ពេញ


កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទៅ​ខាង​កុក​នៃ​ស្រុក​ម៉ាកុក ជា​ចៅហ្វាយ​នៃ​ពួក​រ៉ុស ពួក​មែសេក នឹង​ពួក​ទូបាល ត្រូវ​ឲ្យ​ទាយ​ទាស់​នឹង​វា​ថា


ឥត​ត្រូវ​ការ​រើស​រំកាច់​ឈើ​នៅ​ទី​វាល ឬ​កាប់​ឱស​នៅ​ក្នុង​ព្រៃ​ឡើយ ដ្បិត​គេ​នឹង​ប្រើ​គ្រឿង​ទាំង​នោះ​សំរាប់​ដុត​វិញ ហើយ​គេ​នឹង​រឹប‌ជាន់​ពួក​អ្នក​ដែល​បាន​រឹប‌ជាន់​ខ្លួន ព្រម​ទាំង​ប្លន់​ពួក​អ្នក​ដែល​បាន​ប្លន់​ខ្លួន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ពួក​វង្ស​អ៊ីស្រាអែលនឹង​កប់​ខ្មោច​អ្នក​ទាំង​នោះ​អស់​៧​ខែ ទើប​បាន​ហើយ ដើម្បី​នឹង​សំអាត​ស្រុក


រួច​ពួក​អ្នក​ដែល​ដើរ​ចុះ​ឡើង គេ​នឹង​ដើរ​ទៅ​មក​មើល បើ​ឃើញ​ឆ្អឹង​ខ្មោច​មនុស្ស​ណា នោះ​គេ​នឹង​តាំង​ទី​សំគាល់​១​នៅ​ជិត​ខាង ទាល់​តែ​ពួក​កប់​ខ្មោច​បាន​មក​កប់​ចោល នៅ​ក្នុង​ច្រក​ភ្នំ​ហាមុន-កុក​ទាំង​អស់​ទៅ


ឯ​ខាង​កើត នោះ​ត្រូវ​ឲ្យ​វាស់​តាម​ទន្លេ​យ័រដាន់ នៅ​ជា​កណ្តាល​ស្រុក​ហាវរ៉ុន ស្រុក​ដាម៉ាស នឹង​ស្រុក​កាឡាត​ម្ខាង នឹង​ស្រុក​អ៊ីស្រាអែល​ម្ខាង ចាប់​តាំង​ពី​ព្រំ​ស្រុក​ខាង​ជើង រហូត​ដល់​សមុទ្រ​ខាង​កើត នេះ​ហើយ​ជា​ព្រំ‌ដែន​ខាង​កើត


ឯ​ឈ្មោះ​កន្លែង​នោះ​គេ​ក៏​ហៅ​ថា គីប្រុត​ហាតាវ៉ា ពី​ព្រោះ​នៅ​ទី​នោះ គេ​បាន​កប់​ខ្មោច​នៃ​ពួក​អ្នក​ដែល​នឹក​ប៉ង‌ប្រាថ្នា​នោះ


ពី​សេផាម​ចុះ​ទៅ​ដល់​រីមឡា ដែល​នៅ​ខាង​កើត​អាយីន ហើយ​ចុះ​ទៅ​ទល់​នឹង​កៀន​សមុទ្រ​គេនេ‌សារ៉ែត​ខាង​កើត


កាល​ទ្រង់​កំពុង​ឈរ​នៅ​មាត់​សមុទ្រ​គេនេ‌សារ៉ែត នោះ​មាន​មនុស្ស​កក‌កុញ​ប្រជ្រៀត​គ្នា​មក​ឯ​ទ្រង់ ដើម្បី​នឹង​ស្តាប់​ព្រះ‌បន្ទូល


លុះ​ក្រោយ​មក ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លង​សមុទ្រ​កាលី‌ឡេ គឺ​ជា​សមុទ្រ​ទីបេរាស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម