ឯសំបុត្រទាំងនោះមានចំឡងព្រះរាជឱង្ការ ដែលត្រូវប្រកាសប្រាប់ដល់គ្រប់ទាំងសាសន៍ នៅអស់ទាំងខេត្តផង ឲ្យគេបានប្រុងប្រៀបជាស្រេចនៅថ្ងៃនោះ
នាងអេសធើរ 8:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សំបុត្រទាំងនោះមានចំឡងព្រះរាជឱង្ការ ដែលត្រូវប្រកាសប្រាប់ដល់គ្រប់ទាំងសាសន៍ នៅអស់ទាំងខេត្តផង ថា ពួកសាសន៍យូដាត្រូវប្រុងប្រៀបនឹងសងសឹក ដល់ពួកខ្មាំងសត្រូវរបស់ខ្លួន នៅថ្ងៃនោះឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សំបុត្រមួយច្បាប់ដែលបានសរសេរនោះ ត្រូវបានគេផ្សព្វផ្សាយជារាជក្រឹត្យ ដោយប្រកាសប្រាប់គ្រប់ទាំងសាសន៍ គ្រប់អាណាខេត្ត ឲ្យពួកសាសន៍យូដាប្រុងប្រៀបខ្លួនជាស្រេចនៅថ្ងៃនោះ ដើម្បីសងសឹកពួកខ្មាំងសត្រូវរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អាណាខេត្តនីមួយៗទទួលរាជក្រឹត្យមួយច្បាប់ សម្រាប់ប្រកាសជាសាធារណៈ ក្នុងចំណោមប្រជាជនទាំងអស់ ហើយឲ្យជនជាតិយូដាត្រៀមខ្លួនជាស្រេចនៅថ្ងៃនោះ ដើម្បីសងសឹកខ្មាំងសត្រូវរបស់ខ្លួន។ អាល់គីតាប អាណាខេត្តនីមួយៗទទួលរាជក្រឹត្យមួយច្បាប់ សម្រាប់ប្រកាសជាសាធារណៈ ក្នុងចំណោមប្រជាជនទាំងអស់ ហើយឲ្យជនជាតិយូដាត្រៀមខ្លួនជាស្រេចនៅថ្ងៃនោះ ដើម្បីសងសឹកខ្មាំងសត្រូវរបស់ខ្លួន។ |
ឯសំបុត្រទាំងនោះមានចំឡងព្រះរាជឱង្ការ ដែលត្រូវប្រកាសប្រាប់ដល់គ្រប់ទាំងសាសន៍ នៅអស់ទាំងខេត្តផង ឲ្យគេបានប្រុងប្រៀបជាស្រេចនៅថ្ងៃនោះ
ដូច្នេះ ពួកអ្នករត់សំបុត្រទាំងនោះ ដែលជិះសត្វយ៉ាងលឿន ជាសត្វដែលប្រើក្នុងក្រសួងនៃស្តេច គេរួសរាន់ចេញទៅ ដោយប្រញាប់ប្រញាល់ មានទាំងបង្គាប់ស្តេចបង្ខំផង ហើយព្រះរាជឱង្ការនោះ ក៏បានផ្សាយចេញទៅ នៅត្រង់ស៊ូសាន ជាទីក្រុងហ្លួងដែរ។
ដើម្បីឲ្យឯងបានជាន់ឈ្លីគេ ព្រមទាំងជ្រលក់ជើងឯងក្នុងឈាមផង ប្រយោជន៍ឲ្យអណ្តាតឆ្កែបានចំណែកនៃខ្មាំងសត្រូវ របស់ទ្រង់ដែរ
ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ នោះតើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី
ឯព្រលឹងទាំងនោះក៏បន្លឺសំឡេងថា ឱព្រះដ៏ជាម្ចាស់ ជាព្រះបរិសុទ្ធ ហើយពិតប្រាកដអើយ តើទ្រង់ចាំដល់កាលណាទៀតបានជំនុំជំរះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមយើងខ្ញុំរាល់គ្នា
គ្រានោះ សាំសុនអំពាវនាវដល់ព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីទូលបង្គំ ឱព្រះអង្គអើយ សូមចំរើនកំឡាំងឲ្យទូលបង្គំតែម្តងណេះចុះ ដើម្បីឲ្យទូលបង្គំបានសងសឹក ដល់ពួកសាសន៍ភីលីស្ទីន ដោយព្រោះភ្នែកទូលបង្គំទាំង២តែម្តង