Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 8:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អាណា‌ខេត្ត​នីមួយៗ​ទទួល​រាជ‌ក្រឹត្យ​មួយ​ច្បាប់ សម្រាប់​ប្រកាស​ជា​សាធារណៈ ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់ ហើយ​ឲ្យ​ជន‌ជាតិ​យូដា​ត្រៀម​ខ្លួន​ជា​ស្រេច​នៅ​ថ្ងៃ​នោះ ដើម្បី​សង‌សឹក​ខ្មាំង​សត្រូវ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 សំបុត្រ​មួយ​ច្បាប់​ដែល​បាន​សរ‌សេរ​នោះ ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​ជា​រាជ‌ក្រឹត្យ ដោយ​ប្រកាស​ប្រាប់​គ្រប់​ទាំង​សាសន៍ គ្រប់​អាណា​ខេត្ត ឲ្យ​ពួក​សាសន៍​យូដា​ប្រុង‌ប្រៀប​ខ្លួន​ជា​ស្រេច​នៅ​ថ្ងៃ​នោះ ដើម្បី​សង‌សឹក​ពួក​ខ្មាំង​សត្រូវ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 សំបុត្រ​ទាំង​នោះ​មាន​ចំឡង​ព្រះ‌រាជ‌ឱង្ការ ដែល​ត្រូវ​ប្រកាស​ប្រាប់​ដល់​គ្រប់​ទាំង​សាសន៍ នៅ​អស់​ទាំង​ខេត្ត​ផង ថា ពួក​សាសន៍​យូដា​ត្រូវ​ប្រុង‌ប្រៀប​នឹង​សង‌សឹក ដល់​ពួក​ខ្មាំង​សត្រូវ​របស់​ខ្លួន នៅ​ថ្ងៃ​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អាណា‌ខេត្ត​នីមួយៗ​ទទួល​រាជ‌ក្រឹត្យ​មួយ​ច្បាប់ សម្រាប់​ប្រកាស​ជា​សាធារណៈ ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់ ហើយ​ឲ្យ​ជន‌ជាតិ​យូដា​ត្រៀម​ខ្លួន​ជា​ស្រេច​នៅ​ថ្ងៃ​នោះ ដើម្បី​សង‌សឹក​ខ្មាំង​សត្រូវ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 8:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អាណា‌ខេត្ត​នីមួយៗ​ទទួល​រាជ‌ក្រឹត្យ​មួយ​ច្បាប់ សម្រាប់​ប្រកាស​ជា​សាធារណៈ ដើម្បី​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ត្រៀម​ខ្លួន​ជា​ស្រេច នៅ​ថ្ងៃ​នោះ។


អ្នក​នាំ​សារ​ក៏​ជិះ​សេះ​ដែល​មាន​ពូជ​ល្អ យក​ពី​ក្រោល​របស់​ស្ដេច នាំ​រាជ‌សារ​ចាក​ចេញ​ទៅ​យ៉ាង​រូត‌រះ។ គេ​ក៏​បាន​ប្រកាស​រាជ‌សារ​នេះ​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី​ដែរ។


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​លុយ​ក្នុង​ឈាម របស់​ពួក​គេ ហើយ​ឆ្កែ​នឹង​នាំ​គ្នា​លិទ្ធ​ឈាម របស់​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។


ចំណង់​បើ​ព្រះ‌ជាម្ចាស់​វិញ ព្រះអង្គ​រឹត​តែ​រក​យុត្តិធម៌​ឲ្យ​អស់​អ្នក ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ហើយ​ដែល​អង្វរ​ព្រះអង្គ ទាំង​យប់ ទាំង​ថ្ងៃ ព្រះអង្គ​គ្រាន់​តែ​បង្អង់​ប៉ុណ្ណោះ ។


អ្នក​ទាំង​នោះ​ស្រែក​អង្វរ​យ៉ាង​ខ្លាំងៗ​ថា: «ឱ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះ​ដ៏វិសុទ្ធ* និង​ស្មោះ​ត្រង់​អើយ! តើ​ពេល​ណា​ព្រះអង្គ​រក​យុត្តិធម៌ និង​សង‌សឹក​ពួក​នៅ​លើ​ផែនដី ដែល​បាន​បង្ហូរ​ឈាម​យើង​ខ្ញុំ?»។


លោក​សាំសុន​អង្វរ​រក​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌ជា‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ទូលបង្គំ​ឡើយ! ព្រះ‌ជាម្ចាស់​អើយ សូម​មេត្តា​ប្រោស​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ​ម្ដង​នេះ​ទៀត​ចុះ គឺ​ក្នុង​រយៈ​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក សូម​ឲ្យ​ទូលបង្គំ​អាច​សង‌សឹក​ពួក​ភីលីស្ទីន ចំពោះ​ភ្នែក​ទាំង​ពីរ​ដែល​គេ​បាន​ខ្វេះ​នោះ​ផង!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម