គេឲ្យផឹកដោយប្រដាប់មាសដែលផ្សេងពីគ្នាទាំងអស់ ហើយមានស្រាទំពាំងបាយជូររបស់ហ្លួងជាបរិបូរតាមសណ្ឋានស្តេច
នាងអេសធើរ 1:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគ្មានអ្នកណាបង្ខំឡើយ ដ្បិតស្តេចទ្រង់បានចេញច្បាប់ បង្គាប់ដល់ពួកភ្នាក់ងាររបស់ទ្រង់ ឲ្យបានធ្វើតាមចិត្តរបស់មនុស្សនីមួយៗ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តាមព្រះរាជបញ្ជារបស់ស្ដេច ការពិសាស្រាឥតមានដាក់កំហិតឡើយ ដ្បិតស្ដេចបានបង្គាប់ឲ្យរាជបម្រើទាំងប៉ុន្មានរបស់ទ្រង់ បម្រើជូនភ្ញៀវនីមួយៗ តាមតែភ្ញៀវចង់បាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ្ញៀវអាចពិសាស្រាតាមចិត្ត ដោយមិននឹកខ្លាចខ្វះខាតអ្វីឡើយ គឺស្ដេចបញ្ជាឲ្យរាជបម្រើចាក់ស្រាជូន តាមតែភ្ញៀវចង់បាន។ អាល់គីតាប ភ្ញៀវអាចពិសាស្រាតាមចិត្ត ដោយមិននឹកខ្លាចខ្វះខាតអ្វីឡើយ គឺស្ដេចបញ្ជាឲ្យអ្នកបម្រើចាក់ស្រាជូន តាមតែភ្ញៀវចង់បាន។ |
គេឲ្យផឹកដោយប្រដាប់មាសដែលផ្សេងពីគ្នាទាំងអស់ ហើយមានស្រាទំពាំងបាយជូររបស់ហ្លួងជាបរិបូរតាមសណ្ឋានស្តេច
ឯព្រះនាងវ៉ាសធី ជាអគ្គមហេសី ក៏ជប់លៀងដល់ពួកស្រីៗ នៅក្នុងព្រះរាជដំណាក់របស់ស្តេចអ័ហាស៊ូរុសដែរ
ហើយយើងរាល់គ្នាបានស្តាប់បង្គាប់យ៉ូណាដាប ជាកូនរេកាប ដែលជាព្ធយុកោយើង តាមគ្រប់ទាំងសេចក្ដីដែលគាត់បានផ្តាំមក គឺមិនបានទទួលទានស្រាទំពាំងបាយជូរដរាបដល់អស់១ជីវិតយើង ព្រមទាំងប្រពន្ធ នឹងកូនប្រុសកូនស្រីរបស់យើងផង
ពីដើមបាប៊ីឡូនជាពែងមាសនៅព្រះហស្តនៃព្រះយេហូវ៉ា ជាពែងដែលឲ្យផែនដីទាំងមូលស្រវឹង សាសន៍ទាំងប៉ុន្មានបានផឹកស្រាទំពាំងបាយជូររបស់គេ ហេតុនោះបានជាសាសន៍ទាំងអស់បានត្រឡប់ជារវើរវាយទៅ
រួចទ្រង់មានបន្ទូលប្រាប់គេថា ឥឡូវនេះ ចូរដងយកទៅជូនដល់លោក ជាមង្គលការចុះ គេក៏ដងយកទៅ