ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 1:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​សិន​ជា​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ នោះ​សូម​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ ព្រម​ទាំង​ឲ្យ​គេ​កត់​ទុក​ក្នុង​ច្បាប់​របស់​សាសន៍​ពើស៊ី នឹង​សាសន៍​មេឌី​ផង ដើម្បី​កុំ​ឲ្យ​ផ្លាស់​បាន​ឡើយ ហាម​មិន​ឲ្យ​ព្រះ‌នាង​ចូល​មក​ចំពោះ​ព្រះ‌ករុណា​ទៀត ហើយ​សូម​ព្រះ‌ករុណា​ប្រគល់​ដំណែង​យស​ហ្លួង​របស់​ព្រះ‌នាង ដល់​ស្ត្រី​ម្នាក់​ទៀត​ដែល​វិសេស​ជាង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ទ្រង់​ចេញ​‌រាជ‌បញ្ជា ព្រម​ទាំង​ឲ្យ​គេ​កត់​ទុក​ក្នុង​ច្បាប់​របស់​សាសន៍​ពើស៊ី និង​សាសន៍​មេឌី​ផង ដើម្បី​កុំ​ឲ្យ​ផ្លាស់​ប្ដូរ​បាន​ឡើយ គឺ​កុំ​ឲ្យ​ព្រះ‌នាង​ចូល​មក​ចំពោះ​ព្រះ‌ករុណា​រហូតត​ទៅ ហើយ​សូម​ព្រះ‌ករុណា​ប្រគល់​តំណែង​ហ្លួង​របស់​ព្រះ‌នាង ដល់​ស្ត្រី​ម្នាក់​ទៀត ដែល​វិសេស​ជាង​ព្រះ​នាង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ចេញ​រាជ​ប្រកាស​មួយ ដែល​ពុំ​អាច​ប្រែ‌ប្រួល ដូច​មាន​ចែង​ទុក​ក្នុង​ច្បាប់​របស់​ជន‌ជាតិ​ពែរ្ស និង​ជន‌ជាតិ​មេឌី គឺ​ហាម​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី មិន​ឲ្យ​ចូល​មក​ជួប​ព្រះ‌ភ័ក្ត្រ​ព្រះ‌ករុណា​រហូត​ត​ទៅ ហើយ​សូម​ព្រះ‌ករុណា​ផ្ទេរ​តំណែង​របស់​ព្រះ‌នាង​ទៅ​ឲ្យ​ព្រះ‌មហេសី​មួយ​អង្គ​ទៀត ដែល​ប្រសើរ​ជាង​ព្រះ‌នាង។

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត សូម​ចេញ​រាជ​ប្រកាស​មួយ ដែល​ពុំ​អាច​ប្រែ‌ប្រួល ដូច​មាន​ចែង​ទុក​ក្នុង​ច្បាប់​របស់​ជន‌ជាតិ​ពែរ្ស និង​ជន‌ជាតិ​មេឌី គឺ​ហាម​មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី មិន​ឲ្យ​ចូល​មក​ជួប​មុខ​ស្តេច​រហូត​ត​ទៅ ហើយ​សូម​ស្តេច​ផ្ទេរ​តំណែង​របស់​នាង​ទៅ​ឲ្យ​ភរិយា​មួយ​នាក់​ទៀត ដែល​ប្រសើរ​ជាង​នាង។

សូមមើលជំពូក



នាង​អេសធើរ 1:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ជន‌ជាតិ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ឮ​ពី​បែប​ដែល​ស្តេច​វិនិច្ឆ័យ​រឿង​នោះ ហើយ​គេ​មាន​ចិត្ត​កោត‌ខ្លាច​ដល់​ទ្រង់​ដោយ​យល់​ឃើញ​ថា ប្រាជ្ញា​នៃ​ព្រះ​បាន​សណ្ឋិត​នៅ​ក្នុង​ទ្រង់ សំរាប់​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌។


ហើយ​នៅ​ថ្ងៃ​នេះ ពួក​ខុនណាង​សាសន៍​ពើស៊ី នឹង​សាសន៍​មេឌី​ទាំង​ប៉ុន្មាន ដែល​ឮ​និយាយ​ពី​ការ​អគ្គ‌មហេសី​បាន​ធ្វើ​នេះ គេ​នឹង​ប្រកែក​ដល់​ប្ដី​ខ្លួន ជា​ពួក​ប្រធាន​នៃ​ស្តេច​ដូច្នោះ​ដែរ យ៉ាង​នោះ​នឹង​កើត​មាន​សេចក្ដី​មើល‌ងាយ នឹង​សេច​ក្តី​កំហឹង​ជា​ច្រើន


សេចក្ដី​នោះ​ក៏​គាប់​សព្វ​ព្រះ‌ទ័យ​ដល់​ស្តេច នឹង​ចិត្ត​នៃ​ពួក​នាយក​ផង រួច​ស្ដេច​ទ្រង់​ក៏​ធ្វើ​តាម​ពាក្យ​របស់​មមូកាន


ក្រោយ​ការ​ទាំង​នោះ​មក កាល​សេចក្ដី​ក្រោធ​របស់​ស្តេច​អ័ហា‌ស៊ូរុស​បាន​ស្ងប់​ហើយ នោះ​ទ្រង់​ក៏​នឹក​រឭក​ដល់​ព្រះ‌នាង​វ៉ាសធី នឹង​ការ​ដែល​ព្រះ‌នាង​បាន​ធ្វើ ព្រម​ទាំង​ខ​សេចក្ដី ដែល​បាន​សំរេច​ដល់​ព្រះ‌នាង​ផង


បើ​សិន​ជា​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ទ័យ នោះ​សូម​ទ្រង់​បង្គាប់​ឲ្យ​មាន​ច្បាប់​កត់​ទុក ឲ្យ​បំផ្លាញ​ពួក​នោះ​ចេញ យ៉ាង​នោះ​ទូលបង្គំ​នឹង​ប្រគល់​ប្រាក់​១​ម៉ឺន​ហាប​ទៅ​ក្នុង​ឃ្លាំង​ហ្លួង​ទាំង​ប៉ុន្មាន សំរាប់​ពួក​អ្នក​ដែល​ចាត់‌ចែង​ការ​នោះ


ទូល​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ ហើយ​បើ​ទ្រង់​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​រាប់​សេចក្ដី​នេះ​ថា​ជា​គួរ ហើយ​បើ​ខ្ញុំ​ម្ចាស់​ជា​ទី​ពេញ​ព្រះ‌ទ័យ​ដល់​ទ្រង់ នោះ​សូម​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ លើក​ចោល​សំបុត្រ​ទាំង​ប៉ុន្មាន ដែល​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ បាន​ធ្វើ​នោះ ជា​សំបុត្រ​ដែល​វា​ផ្ញើ​ទៅ​បង្គាប់​ឲ្យ​បំផ្លាញ​ពួក​សាសន៍​យូដា នៅ​គ្រប់​ទាំង​ខេត្ត​របស់​ព្រះ‌ករុណា


ឥឡូវ​នេះ ចូរ​សរសេរ​ដោយ​ព្រះ‌នាម​យើង​ផ្ញើ​ទៅ​សាសន៍​យូដា តាម​តែ​ចិត្ត​ចុះ ហើយ​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទំរង់​យើង​ផង ដ្បិត​សេចក្ដី​ណា​ដែល​បាន​កត់​ចុះ​ដោយ​នូវ​ព្រះ‌នាម​នៃ​ស្តេច ហើយ​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទំរង់​រាជ្យ នោះ​នឹង​លើក​ចោល​ចេញ​ពុំ​បាន​ឡើយ។


គេ​ក៏​យក​ថ្ម​១​មក​បិទ​សន្ធប់​មាត់​រូង ស្តេច​ទ្រង់​ក៏​ប្រថាប់​ត្រា​ព្រះ‌ទំរង់ ហើយ​នឹង​ចិញ្ចៀន​ត្រា​របស់​សេនាបតី​ទ្រង់​ផង ដើម្បី​មិន​ឲ្យ​មាន​អ្វី​ផ្លាស់​ប្តូរ​ពី​ដំណើរ​ដានី‌យ៉ែល​ឡើយ


ដូច្នេះសាំយូ‌អែល​ទូល​ទ្រង់​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ផ្តាច់​នគរ​អ៊ីស្រាអែល ពី​ទ្រង់​ចេញ​ហើយ ក៏​បាន​ប្រទាន​ឲ្យ​ដល់អ្នក​ជិត​ខាង​ដែល​ល្អ​ជាង​ទ្រង់​វិញ