Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 1:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ហើយ​នៅ​ថ្ងៃ​នេះ ពួក​ខុនណាង​សាសន៍​ពើស៊ី នឹង​សាសន៍​មេឌី​ទាំង​ប៉ុន្មាន ដែល​ឮ​និយាយ​ពី​ការ​អគ្គ‌មហេសី​បាន​ធ្វើ​នេះ គេ​នឹង​ប្រកែក​ដល់​ប្ដី​ខ្លួន ជា​ពួក​ប្រធាន​នៃ​ស្តេច​ដូច្នោះ​ដែរ យ៉ាង​នោះ​នឹង​កើត​មាន​សេចក្ដី​មើល‌ងាយ នឹង​សេច​ក្តី​កំហឹង​ជា​ច្រើន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នៅ​ថ្ងៃ​នេះ ពួក​ជំទាវ​សាសន៍​ពើស៊ី និង​សាសន៍​មេឌី​ទាំង​ប៉ុន្មាន ដែល​ឮ​ពី​ទង្វើ​របស់​អគ្គ‌មហេសី ពួក‌គេ​នឹង​ប្រកែក​ចំពោះ​ប្តី​របស់​ខ្លួន ដែល​ជា​មន្ត្រី​របស់​ព្រះ‌ករុណា​ដូច្នោះ​ដែរ ហើយ​នឹង​កើត​មាន​សេចក្ដី​មើល​ងាយ និង​កំហឹង​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ឥឡូវ​នេះ ភរិយា​របស់​មេ​ដឹក​នាំ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​ពែរ្ស និង​ជន‌ជាតិ​មេឌី ឮ​ដំណឹង​ថា ព្រះ‌មហា‌ក្សត្រិ‌យានី​មិន​ស្ដាប់​បង្គាប់​ព្រះ‌ករុណា ពួក​គេ​មុខ​ជា​ធ្វើ​បែប​នេះ​ចំពោះ​ស្វាមី​របស់​ខ្លួន​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្វាមី​មាន​កំហឹង ព្រោះ​តែ​ភរិយា​មើល‌ងាយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ឥឡូវ​នេះ ភរិយា​របស់​មេ​ដឹក​នាំ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​ពែរ្ស និង​ជន‌ជាតិ​មេឌី ឮ​ដំណឹង​ថា មហា‌ក្សត្រិ‌យានី​មិន​ស្ដាប់​បង្គាប់​ស្តេច ពួក​គេ​មុខ​ជា​ធ្វើ​បែប​នេះ​ចំពោះ​ស្វាមី​របស់​ខ្លួន​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្វាមី​មាន​កំហឹង ព្រោះ​តែ​ភរិយា​មើល‌ងាយ។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 1:18
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​ភរិយា​អស់​៧០០ សុទ្ធ​តែ​ជា​កូន​ស្តេច​ទាំង​អស់ ហើយ​មាន​ស្រី​អ្នក‌ម្នាង​៣០០ ឯ​ភរិយា​ទាំង​នោះ ក៏​នាំ​បង្វែរ​ព្រះ‌ទ័យ​ទ្រង់​ចេញ


ដ្បិត​ការ​ដែល​អគ្គ‌មហេសី​ប្រព្រឹត្ត​នេះ នឹង​ឮ​ទៅ​ដល់​ពួក​ស្រីៗ ទាំង​អស់ បណ្តាល​ឲ្យ​គេ​មើល‌ងាយ​ដល់​ប្ដី​របស់​ខ្លួន​គ្រប់​គ្នា ដោយ​ដំណឹង​នេះ​បាន​ផ្សាយ​ទៅ​ថា ស្តេច​អ័ហា‌ស៊ូរុស​បាន​បង្គាប់​ឲ្យ​គេ​នាំ​ព្រះ‌នាង ជា​អគ្គ‌មហេសី មក​ចំពោះ​ទ្រង់ តែ​ព្រះ‌នាង​មិន​ព្រម​ស្តេច​មក​ទេ


បើ​សិន​ជា​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ នោះ​សូម​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ ព្រម​ទាំង​ឲ្យ​គេ​កត់​ទុក​ក្នុង​ច្បាប់​របស់​សាសន៍​ពើស៊ី នឹង​សាសន៍​មេឌី​ផង ដើម្បី​កុំ​ឲ្យ​ផ្លាស់​បាន​ឡើយ ហាម​មិន​ឲ្យ​ព្រះ‌នាង​ចូល​មក​ចំពោះ​ព្រះ‌ករុណា​ទៀត ហើយ​សូម​ព្រះ‌ករុណា​ប្រគល់​ដំណែង​យស​ហ្លួង​របស់​ព្រះ‌នាង ដល់​ស្ត្រី​ម្នាក់​ទៀត​ដែល​វិសេស​ជាង


ពួក​ស្ត្រី​ប្រាជ្ញ​របស់​នាង​ក៏​ឆ្លើយ​ឡើង អើ នាង​ក៏​ឆ្លើយ​ដោយ​ខ្លួន​ឯង​ដែរ​ថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម